កាតា៖ នាពេលថ្មីៗនេះ FIFA និយាយថា កីឡាករបាល់ទាត់បរទេស និងគ្រូបង្វឹកដែលធ្វើការនៅក្លឹបរុស្ស៊ី និងអ៊ុយក្រែន នឹងត្រូវបានអនុញ្ញាតឱ្យផ្តាច់កិច្ចសន្យារបស់ពួកគេជាប.ណ្ដោះ.អា.ស.ន្ន ហើយផ្លាស់ទីទៅកន្លែងផ្សេងទៀត ដោយសារការបន្តវា.យ.លុ.ក.របស់រុស្ស៊ីដែលជាប្រទេសជិតខាងនោះ។
ដោយឡែក ចំពោះច្បាប់ថ្មីដែលសហព័ន្ធកីឡាបាល់ទាត់FIFA បានកំណត់នេះ គឺដើម្បីជួយសម្រួលដល់ កីឡាករនិងគ្រូបង្វឹកបរទេស ដែលកំពុងនៅប្រទេសរុស្សី និងអ៊ុយក្រែន ដោយអាចព្យួរកិច្ចសន្យាការងារ រហូតដល់ចុងបញ្ចប់នៃរដូវកាលបាន។ ក្រៅពីនេះពួកគេ ក៏អាចមានសិទ្ធចុះកិច្ចសន្យាជាមួយក្លឹបផ្សេងទៀត បានដោយមិនមានការជំទាស់ ឬប្តឹងផ្តល់អ្វីឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររម្លឹកដែរថា ការប្រកួតបាល់ទាត់របស់អ៊ុយក្រែនត្រូវបានផ្អាកចាប់តាំងពីរុស្សីបានវា.យ.លុ.ក.ប.ង្ក.ស.ង្គ្រា.ម ហើយកីឡាកររបស់អ៊ុយក្រែនក៏ត្រូវបានអនុញ្ញាតឱ្យចាកចេញជាប.ណ្ដោះ.អា.ស.ន្នផងដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]