ថៃ៖ កាលពី​ថ្ងៃ​ទី​៨ ខែ​មីនា កន្លងទៅនេះ អ្នកនាំពាក្យខាងមន្រ្តីនគរបាល និង មន្ត្រីនគរបាលនៅក្នុងសំណុំរឿងក្ដី របស់ តារាស្រី Tangmo បានប្រកាសពីដំណើរការនៃករណីមួយនេះ ដោយនៅក្នុងនោះ ខាងប៉ូលិស​កំពុង​រង់ចាំ​ ពីការធ្វើ​កោសល្យ​វិ​ច្ច័​យ​ ដើម្បីប្រៀបធៀបរ.បួ.ស ដែលលេចឡើងនៅលើខ្លួន Tangmo ថាតើវាកើតឡើងមុន ឬក្រោយពេលស្លា.ប់ ដោយគេ​រំពឹង​ថា ​វា​នឹង​មាន​ប្រសិទ្ធភាព​ក្នុង​រយៈពេល​ប្រហែល ១ សប្តាហ៍​ ដើម្បី​ដោះស្រាយ​បញ្ហា​ ដែល​សង្ស័យ​ថា​ ជា​ករណី​ឃា.ត.ក.ម្ម ឬ​គ្រោះ.ថ្នា.ក់ ដោយចៃដន្យ។ 

ប៉ុន្តែ ចំពោះភស្តុតាងដែលមានឥឡូវនេះ ខាងប៉ូលីសបានសន្និដ្ឋាន ថាវាជាការ​ធ្វេសប្រហែស​បណ្ដាល​ឱ្យ​មានមនុស្ស​ស្លា.ប់ មិនមែនជាករណីឃា.ត.ក.ម្មនោះទេ។ ហើយទន្ទឹម​នឹង​លទ្ធផល​ពិនិត្យ​ រាងកាយ​មនុស្ស​ទាំង​ ៥​ នាក់ ទៀត ដែល​នៅលើ​ទូកនោះ ក៏​មិន​មាន​សារធាតុ​ញៀន​ ផងដែរ​។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រហូតមកដល់ពេលនេះ ខាងប៉ូលីស ក៏បានត្រួតពិនិត្យកាមេរ៉ា CCTV ចំនួន ២០ គ្រឿង និងឃ្លីបចំនួន ២០ ដែលបានផ្ញើដោយសាធារណជន ដើម្បីជួយពិនិត្យមើលក្នុងករណីនេះ។ ហើយការចូលត្រួតពិនិត្យផ្ទះរបស់ លោក Job ក៏បានរកឃើញថា មានស្រាមួយចំនួន ដែលធ្លាប់ផឹកនៅលើទូក។

យ៉ាងណាមិញ ចំពោះ​ព័ត៌មានដែលបានលើកឡើង​ថា ករណី​នេះ​ នឹង​ត្រូវ​បិទ​នៅ​ថ្ងៃ​សុក្រ​នេះ​ គឺវាអាស្រ័យ​លើ​លទ្ធផល​ នៃ​កោសល្យ​វិ​ច្ច័​យ​វិទ្យាសាស្ត្រ​ថា នឹង​ចេញមក​ក្នុងពេល​ឆាប់ៗនេះ ​ឬ​យ៉ាងណា​  ព្រោះខាង​ប៉ូលិស ក៏​មិន​បាន​ប្រញាប់​បិទ​រឿងក្ដី​នេះ​ដែរ៕

ប្រភព​៖ Khaosod

សូមទស្សនារូបភាពខាងក្រោម៖ 

Tangmo
Tangmo
Tangmo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]