តៃវ៉ាន់៖ កាលពីថ្ងៃទី ៨ ខែមីនា កន្លងទៅនេះ យោងតាម គេហទំព័រ ETtoday បានចុះផ្សាយពីបទសម្ភាសន៍ជាមួយនឹង ម្តាយរបស់ តារាស្រី Barbie Hsu អំពីចំណងអាពាហ៍ពិពាហ៍ថ្មីរបស់នាង និងលោក Koo Jun Yup ដែលកំពុងតែមានការចាប់អារម្មណ៍ពីអ្នកគាំទ្រជាច្រើន។
តាមប្រភពមួយនេះ បានឲ្យដឹងថា ម្តាយរបស់ Barbie Hsu ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានជ្រាបថា Barbie Hsu បានប្រកាសអាពាហ៍ពិពាហ៍របស់នាង កាលពីល្ងាចថ្ងៃទី ៧ ខែមីនា។ ប៉ុន្តែនៅក្នុងនោះ អ្នកស្រីក៏បានសារភាព ដែលហាក់ដូចជាមានភាពស្ទាក់ស្ទើរ ក្នុងការទទួលយកចំណងស្នេហ៍ថ្មីរបស់កូនស្រី។ បើទោះបីជាអ្វីៗ មានភាពរអាក់រអួលបន្តិចក៏ដោយ តែអ្នកស្រីនៅតែសង្ឃឹមថា កូនស្រីរបស់ខ្លួន មានភាពសប្បាយរីករាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែទោះជាយ៉ាងណាក៏ដោយ ម្ដាយរបស់ Barbie Hsu បានបង្ហាញថាខ្លួនមិនទាន់បានត្រៀមខ្លួនរួចរាល់ ក្នុងការជួបមុខកូនប្រសាថ្មីរបស់ខ្លួននោះទេ ដោយបាននិយាយថា៖
ជាពិសេស ជុំវិញព័ត៌មានដែលថា លោក Koo Jun Yup ចង់នាំ Barbie Hsu ទៅប្រទេសកូរ៉េ ដើម្បីរស់នៅក្រោយពិធីមង្គលការ អ្នកស្រីស្រាប់តែបានជំទាស់យ៉ាងខ្លាំង ដោយបានលើកឡើងថា Barbie Hsu នឹងមិនធ្វើរឿងបែបនេះទេ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]