ពិភពលោក៖ កាលពីពេលថ្មីៗកន្លងទៅនេះ ស្របពេលដែលសង្រ្គាមរវាងអ៊ុយក្រែន និងរុស្សុីកំពុងតែបន្តឡើងកម្តៅ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍វីដេអូមួយដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃចន្ទនៅលើ ហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រីហុងគ្រីបាននិយាយថា ក្រឹត្យនេះត្រូវបានចេញផ្សាយបន្ទាប់ពីការវាយតម្លៃអំពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន។ លោក Orban បាននិយាយថា នៅពេលដែល “សកម្មភាពយោធាកាន់តែខិតទៅជិតព្រំដែនហុងគ្រី” ខ្លួនត្រូវសម្រេចចិត្តហាមឃាត់ការផ្គត់ផ្គង់អាវុធ។

សូមបញ្ជាក់ផងដែរថា ហុងគ្រី ជាប្រទេសសមាជិកភាពក្នុងអង្គការសមាជិកសម្ព័នអាត្លង់ទិចខាងជើង(NATO) ដោយការចេញមកប្រកាសមិនព្រមបញ្ចូនទ័ពនិងសព្វាវុធរបស់ហុងគ្រីទៅកាន់អ៊ុយក្រែន គឺជាសញ្ញាមួយដែលបានបង្ហាញអំពីអាកប្បកិរិយាស្រលាញ់សន្តិភាព៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កងទ័ពហុងគ្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]