ថៃ៖ បើទោះបីជា តារាសម្តែងស្រី Tangmo បានទទួលម.រ.ណ.ភាព ទៅហើយក្តី ប៉ុន្តែនាង នៅតែស្ថិតក្នុងបេះដូងមនុស្សជាច្រើន ជាពិសេស សម្រាប់អ្នកដែលជិតស្និទ្ធដូចជា លោក Bird ដែលជាគូស្នេហ៍របស់នាង នៅតែមានភាពសោកសៅ ក្រោយពេលបាត់បង់មនុស្សជាទីស្រលាញ់។
កាលពីថ្មីៗនេះ លោក Bird ក៏បានបង្ហោះឃ្លីបមួយ ដែលខ្លួនបានលេងហ្គីតា ជាមួយនឹងមិត្តភក្តិ និងបានច្រៀងជាមួយគ្នា ។ ប៉ុន្តែអ្វីដែលសំខាន់នោះគឺ គូស្នេហ៍របស់ Tangmo រូបនេះ បាននាំយកស៊ុមរូបថតមួយសន្លឹក ដែលជារូបភាពនាង ដាក់នៅក្បែរនោះ ហាក់ដូចជាចង់បង្ហាញថា រូបនាងកំពុងអង្គុយស្តាប់តន្ត្រីជាមួយគ្នា ក្នុងពេល ដែល Bird កំពុងតែលេងហ្គីតា នៅក្បែរនោះទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ នៅក្នុងនោះ ថ្វីត្បិតតែការបង្ហោះនេះ មិនសរសេរអ្វីច្រើន ដោយមានតែរូបEmoji បេះដូងពណ៌សក៏ដោយ ប៉ុន្តែ ពិតជាបានបញ្ជាក់យ៉ាងច្បាស់ថា លោក Bird នៅតែមានក្តីអាឡោះអាល័យ ចំពោះ Tangmo ជានិច្ច៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]