រាជធានីភ្នំពេញ ៖ ដូចដឹងស្រាប់ហើយថា ហេតុការណ៍រអិលធ្លាក់ជើងចូលក្នុងទន្លេ រហូតធ្វើឲ្យបាត់.បង់ជី.វិត របស់តារាសម្តែងស្រីថៃ Tangmo ធ្វើឲ្យអ្នកលេងបណ្តាញសង្គម មិនថាជាប្រជាជនថៃ និងខ្មែរ តាមដានស្ទើរដា.ច់បាយដា.ច់ទឹក ព្រោះតែ ហេតុការណ៍នេះ មានចំណុចគួរឲ្យសង្ស័យយ៉ាងច្រើន។

ផ្ទុយទៅវិញ មកដល់ពេលនេះ សមត្ថកិច្ចជំនាញថៃ ចេញមកបញ្ជាក់ថា ហេតុការណ៍នេះ ពិតជា ឧបទ្ទេវហេតុ​ មិនមែនករណីឃា.ត.ក.កម្មនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើងាកមកមើល តារាប្រុសខ្មែរ លោក រ៉េននី ដារ៉ា វិញ រូបលោក បានចំណាយពេលវេលាផ្ទាល់់ខ្លួន ធ្វើដំណើរទៅដល់ទន្លេចៅព្រះយ៉ា ជាកន្លែងរអិលធ្លាក់ជើងរបស់ Tangmoផ្ទាល់ ដើម្បីយកបាច់ផ្កាទៅចូលរួមរំលែកទុក្ខឲ្យនាង ដូចប្រជាជនថៃ ដោយសារតែ ការឲ្យតម្លៃលើទំហំលះបង់របស់រូបនាង កាលនៅមានជីវិត ចំពោះលោកឪពុក មិនខ្វល់ពីមុខមាត់ជាតារា រូបនាងស៊ូធ្វើការដោយមិនគិតពីតម្លៃខ្លួន និងឆ្លៀតលក់ខោអាវតាមផ្លូវ រកចំណូលបន្ថែម មើលថែទាំជំងឺឪពុក មិនតែប៉ុណ្ណោះ ជីវិតរូបនាង ជួបតែរឿងអភព្វម្តងហើយម្តងទៀត មិនចេះស្វាង ទើបបានជីវិតស្រស់បំព្រងមិនទាន់បានប៉ុន្មាន ក៏ត្រូវបា.ត់.ប.ង់ ជីវិតដូច្នេះទៀត៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  លោក រ៉េននី ដារ៉ា 
  លោក រ៉េននី ដារ៉ា 
  លោក រ៉េននី ដារ៉ា   
  លោក រ៉េននី ដារ៉ា
  លោក រ៉េននី ដារ៉ា 
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]