ភ្នំពេញ៖ កាលពីពេលថ្មីៗនេះក្រុមហ៊ុន អុិនធឺណិត ធូដេ បានបើកសម្ពោធជាផ្លូវការនូវការិយាល័យផ្នែកលក់ថ្មីរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការរបស់អតិថិជនដែលមានចំនួនកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ការិយាល័យថ្មីនេះមានទីតាំងស្ថិតនៅតំបន់ដែលមានសក្តានុពល ​ភ្នំពេញស៊ីធីសេនធ័រ ដែលព័ទ្ធជុំវិញទៅដោយ បរិយាកាសល្អ ប្រកបដោយផាសុកភាព និងជាតំបន់ផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការមកទទួលសេវារបស់ក្រុមហ៊ុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ឃន សុខុន ប្រធានប្រតិបត្តិទូទៅនៃក្រុមហ៊ុន អុិនធឺណិត ធូដេ បានមានប្រសាសន៍ថា៖

នៅក្នុងពិធីនោះផងដែរក៏មានវត្តមានរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន ក៏ដូចជាកម្មវិធីផ្តល់ជូនពានសម្រាប់ ថ្នាក់ដឹកនាំដែលបានពុះពារឧបសគ្គក្នុងបរិបទជំងឺកូវីដ១៩ ពានរង្វាន់សម្រាប់ក្រុមការងារ និងបុគ្គលិកឆ្នើមប្រចាំឆ្នាំ។

លោក ហ៊ន ម៉ារ៉ុង ដែលជាប្រធានក្រុមប្រឹក្សាភិបាលជាន់ខ្ពស់នៃក្រុមហ៊ុន អុិនធឺណិត ធូដេ បានលើកឡើងអំពីទិសដៅរបស់ក្រុមហ៊ុនយ៉ាងដូច្នេះថា៖

បច្ចុប្បន្នក្រុមហ៊ុនមានបណ្តាញគ្របដណ្តប់តាមបណ្តាលខេត្តក្រុងដូចជា រាជធានីភ្នំពេញ ក្រុងតាខ្មៅ ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តបាត់ដំបង ក្រុងប៉ោយប៉ែត និងក្រុងបាវិត៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]