ថ្លើមជាសរីរាង្គមួយនៅក្នុងរាងកាយ ដែលដើរតួនាទីយ៉ាងសំខាន់ ជួយបង្កើតប្រូតេអ៊ីនចិញ្ចឹម បង្កើតអង់ហ្ស៊ីមការពារ និង រក្សាទឹកប្រមាត់ បំបែកសារធាតុពុលទាំងឡាយដែលបានចូលទៅក្នុងរាងកាយ។ ការធ្វេសប្រហែស មិនសូវយកចិត្ដទុកដាក់ថែរក្សាថ្លម អាចនាំឲ្យថ្លើមយើងជួបប្រទះបញ្ហាជំងឺផ្សេងៗជាច្រើន មាន ជំងឺមហារីកថ្លើម ក្រិនថ្លើម ដុះសាច់ក្នុងថ្លើម រលាកថ្លើមប្រភេទ B, C និងក៏អាចឈានទៅដល់ ជំងឺទឹកនោមផ្អែមប្រភេទទី២។ យ៉ាងនេះហើយ ប្រសិនជាយើងមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីត្រួវពិនិត្យសុខភាពឲ្យបានទៀងទាត់ជាមួយគ្រូពេទ្យនោះទេ យើងក៏អាចរក្សាបាននូវទំលាប់ល្អៗ ដោយងាកមកញ៉ាំអាហារសុខភាពឲ្យបានត្រឹមត្រូវ។
១. កាហ្វេ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាហ្វេគឺជាភេសជ្ជះដ៏ល្អសម្រាប់ថ្លើម ព្រោះនៅក្នុងកាហ្វេមានផ្ទុកមកនូវសារធាតុគីមីពីរប្រភេទ ដែលគេហៅថា Kahweol និង Cafestol។ សារធាតុទាំងពីរមានអត្ថប្រយោជន៍ខ្ពស់អាចជួយការពារថ្លើមរបស់យើង ជៀសផុតពីជំងឺ មហារីកបាន។ ប៉ុន្ដែយោងតាមការណែរនាំរបស់គ្រូពេទ្យ មិនជំរុញឲ្យញ៉ាំកាហ្វេដែលមានជាតិស្ករខ្ពស់នោះទេ។ បន្ថែមពីនេះទៅទៀត ជាតិកាហ្វេអ៊ីនដែលមាននៅក្នុងកាហ្វេ ក៏បានចូលរួមចំណែក ជួយពន្យឺត និងកាត់បន្ថយដល់ដំណាក់កាលលូតលាស់ នៃជំងឺដុះសាច់ក្នុងថ្លើមបានដែរ។ ដូច្នេះហើយការញ៉ាំកាហ្វេ ក៏មានក៏មានអត្ថប្រយោជន៍ដល់សុខភាពដែរ។
២. Oatmeal
Oatmeal ជាប្រភេទអាហារ ដែលមានជាតិសរសៃច្រើន ហើយអាហារប្រភេទនេះក៏មានផ្ទុកមកជាមួយនូវ សារធាតុ បេតាក្លុយកូស (Beta-glucans) មានប្រយោជន៍ចំពោះថ្លើម។ សារធាតុ បេតាក្លុយកូស មានតួនាទី ជួយដំណើរការដល់ថ្លើម បង្កើនប្រព័ន្ធភាពស៊ាំ និង ប្រយុទ្ធប្រឆាំនឹងការលាក។ មិនត្រឹមតែប៉ុណ្ណោះ ក៏ល្អសម្រាប់អ្នកមានជំងឺថ្លើម និងទឹកនោមផ្អែមទៀតផង។ បន្ថែមពីលើនេះទៅទៀត សារធាតុ បេតាក្លុយកូស នៅក្នុង Oatmeal ក៏បានជួយ ព្យាបាល និងការពារ បញ្ហាជំងឺខ្លាញ់រុំថ្លើម។
៣. ខ្លាញ់ត្រី
ការញ៉ាំអាហារដែលមានជាតិខ្លាញ់ត្រី ក៏បានកាត់បន្ថយនូវការរីកលូតលាស់ ខ្លាញ់ជាប់ថ្លើម។ ដូចដែលយើងបានដឹងហើយថា ខ្លាញ់ត្រីមានផ្ទុកនូវសារធាតុសំខាន់ៗជាច្រើន ដូចជា អាស៊ីតអូមេហ្គា ៣ អាស៊ីតកូសាអ៊ិច DHA អាស៊ីតអេអ៊ីកូសាប៉ង់តាអេណូអ៊ិច (EPA) ហើយក៏មានផ្ទុកមកជាមួយនូវ អាស៊ីតខ្លាញ់ Polyunsaturated Fatty Acids (PUFAs)ផង ដែលអាស៊ីតប្រភេទនេះមានមុខងារប្រឆាំងទៅនឹង ជំងឺខ្លាញ់រុំថ្លើមដែលមិនបណ្ដាលមកពីគ្រឿងស្រវឹង។
៤.ផ្លែ ប៊ឺរី
ការញ៉ាំ ផ្លែ ប៊ឺរី មិនថាប្រភេទ ប៊ឺរីខ្មៅ ឬ ខៀវនោះទេ សុទ្ធតែមានអត្ថប្រយោជន៍ទៅដល់ថ្លើម ព្រោះថាផ្លែឈើប្រភេទនេះ បានបង្កប់មកជាមួយនូវសារធាតុ អុកស៊ីតកម្មមួយប្រភេទ ឈ្មោះថា ប៉ូលីហ្វេណុល(Polyphenols)។ ប៉ូលីហ្វេណុល មានតួនាទីសំខាន់ជួយពង្រឹងប្រព័ន្ធភាពស៊ាំនៅក្នុងថ្លើម និង ជួយរារាំងទៅដល់ផលប៉ះពាល់ជាប្រចាំថ្ងៃ ពីការហូបចុកចំណីអាហារ ដែលមានបង្កប់លាយឡំជាមួយនឹងជាតិពុល។
៥. ផ្លែទំពាំងបាយជូ
ផ្លែទំពាំងបាយជូ ឬទឹកទំបាំងបាយជូ ក៏មានសារៈសំខាន់ទៅដល់សុខភាពថ្លើម ព្រោះថា ផ្លែឈើនេះ មានផ្ទុកនូវសារធាតុ ប្រឆាំងអ៊ុកស៊ីតកម្មពីរប្រភេទ គឺ Naringin និង Naringenin ហើយសារធាតុទាំងពីនេះបានជួយបង្កើតសមត្ថភាពអង់ទីករថ្លើមប្រឆាំងទៅនឹង ជំងឺរលាកថ្លើម និងការពារ កោសិការថ្លើមផងដែរ។ តាមការណែនាំរបស់គ្រូពេទ្យ បានលើកឡើងថា ការញ៉ាំផ្លែទំពាំងបាយជូ ឬកិនទំពាំងបាយជូទាំង សម្បក និង គ្រាប់ កាន់តែធ្វើឲ្យប្រសិទ្ធភាពផ្លែឈើនេះល្អខ្លាំងទៅដល់ថ្លើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]