តារាកម្សាន្ត៖ សូមចូលរួមអបអរសាទរទីបំផុតនៅព្រឹកថ្ងៃពុធ ទី៩ ខែមីនា ឆ្នាំ២០២២នេះ តារាសម្តែងនិងជាពិធីការិនីភេទទីបីដ៏ល្បី កញ្ញាផេន ខេក បានសម្រេចចិត្តដឹកដៃស្វាមីចូលរោងការហើយ ក្រោយបានខកខាននិងលើកពេលជាច្រើនលើករួចមក។

យ៉ាងណាមិញ នៅក្នុងកម្មវិធីហែជំនូននាព្រឹកនេះ គេសង្កេតឃើញមានការចូលរួមពីសំណាក់មិត្តភក្តិរួមសិល្ប: ព្រមទាំងបងប្អូនសាច់ញាតិជិតខាងពីខាងកូនកំលោះនិងកូនក្រមុំ ដោយការរៀបចំកម្មវិធីមានលក្ខណ:អធិកអធម និងមានការដេគ័ររោងមង្គលបានយ៉ាងស្រស់ស្អាត ព្រមទាំងមានកម្មវិធីចូលស្តីតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ដែលមិនខុសគ្នាពីពិធីមង្គលការសម្រាប់គូស្វាមីភរិយាភេទផ្ទុយគ្នាប៉ុន្មានទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ផងដែរថាកញ្ញាផេន ខេក និងស្វាមីលោកវីឆៃ បានទទួលការគាំទ្រខ្លាំងពីសំណាក់ហ្វេនៗនិងអ្នកគាំទ្រ ដោយជានិច្ចកាលអ្នកទាំងពីរតែងតែបង្ហោះរូបបង្ហាញពីភាពផ្អែមល្ហែម និងស្វីតៗជាមួយគ្នា ដោយទទួលបានមតិសរសើរ និងការស្រលាញ់ពេញចិត្តពាសពេញបណ្តាញសង្គមហ្វេសប៊ុកតែម្តង៕

ចង់ជ្រាបកាន់តែច្បាស់នោះ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

ផេនខេក និងស្វាមី 
ផេនខេក និងស្វាមី 
ផេនខេក
ទិដ្ឋភាពហែជំនូន
ទិដ្ឋភាពហែជំនូន
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]