ភ្នំពេញ៖ ជំងឺរាតត្បាតសកលបានបង្កអន្ដរាយដល់មុខជំនួញនានានៅទូទាំងពិភពលោក ប៉ុន្ដែអាជីវកម្មដែលដឹកនាំដោយស្ដ្រីបានទទួលរងផលប៉ះពាល់អវិជ្ជមានក្នុងកម្រិតខុសៗគ្នាពីការរាតត្បាតជំងឺនេះ។
សហគ្រិនជាស្ដ្រីប្រឈមនឹងឧបសគ្គជាច្រើនក្នុងការបង្កើត និងរក្សានិរន្តរភាពប្រតិបត្ដិការអាជីវកម្មរបស់ពួកគេ។ រាប់ចាប់ពីផលប៉ះពាល់ពីការរាតត្បាតជំងឺកូវីដ-១៩ រហូតដល់ផ្នត់គំនិតយេនឌ័រ និងការដាក់កម្រិតដល់ស្រ្តីនៅក្នុងសង្គម ស្ដ្រីរមែងជួបឧបសគ្គជាច្រើន ដែលរារាំងមុខជំនួញរបស់ពួកគេមិនឱ្យរីកចម្រើន។ ថ្វីដ្បិតតែពួកគេជួបបញ្ហាទាំងអស់នេះក្តី ក៏អាជីវកម្មជាងពាក់កណ្ដាលដែលចាប់កំណើតក្នុងអំឡុងពេលមានការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា ត្រូវបានផ្ដួចផ្ដើមដោយស្ដ្រី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតម្រូវការដើម្បីលើកស្ទួយសមភាពយេនឌ័រ និងជំរុញការផ្តល់អំណាចផ្នែកសេដ្ឋកិច្ចក្នុងចំណោមអាជីវកម្មដែលដឹកនាំដោយស្ដ្រីក្រោយវិបត្ដិជំងឺរាតត្បាតសកល មានសារៈសំខាន់ជាងពេលណាៗទាំងអស់។ នេះក៏ជាមូលហេតុផងដែរដែលការប្រារព្ធទិវាសិទ្ធិនារីអន្ដរជាតិឆ្នាំនេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ “លុបបំបាត់ភាពលំអៀង (#BreaktheBias)” ដែលមានការពាក់ព័ន្ធជាពិសេស ដោយមានគោលដៅលើកទឹកចិត្ដប្រជាជនជុំវិញពិភពលោកឱ្យគិតគូរដល់ពិភពសមភាពយេនឌ័រដែលគ្មានភាពលំអៀង គ្មានផ្នត់គំនិតចាស់គំរឹល និងការរើសអើង។
អ្នកនាង ឌី វិជ្ជរ៉ា ម្ចាស់សិប្បកម្មផ្កាដូង ដែលមានឯកទេសផលិតប្រេងដូង និងផលិតផលពីផ្លែដូង បានចែករំលែកបទពិសោធរបស់អ្នកនាងថា៖
អ្នកនាង ឌី វិជ្ជរ៉ា ក៏បានពន្យល់ផងដែរអំពីវិធីដែលគាត់ប្រើប្រាស់ទិចនិកទីផ្សារឌីជីថល និងភ្លែតហ្វមរបស់ក្រុមហ៊ុន Meta ដើម្បីប្រតិបត្ដិការអាជីវកម្មរបស់អ្នកស្រី។
អ្នកនាងបានពន្យល់ថា៖
Instagram គឺជាភ្លែតហ្វមសំខាន់មួយសម្រាប់សហគ្រិនម្នាក់ទៀង គឺអ្នកនាង Luna Chenla ដែលថ្មីនេះបានបើកដំណើរការហាងនំដុត Fluff ផ្ដោតលើផលិតផលធ្វើដោយដៃជាមួយគ្រឿងផ្សំក្នុងស្រុកប្រកបដោយគុណភាពខ្ពស់។
អ្នកនាង Luna បានពន្យល់អំពីផែនការជំនួញរបស់ខ្លួនថា៖
អ្នកតំណាងរបស់ក្រុមហ៊ុន Meta មានការចាប់អារម្មណ៍ខ្លាំងលើការវិលទៅរកប្រក្រតីភាពយ៉ាងឆាប់រហ័សរបស់ម្ចាស់អាជីវកម្មជាស្ដ្រីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក្នុងឱកាសទិវានារីអន្ដរជាតិនេះ ពួកគេបានអបអរចំពោះភាពក្លាហាន និងភាពអត់ធ្មត់ និងដំណើរវិលទៅរកប្រក្រតីភាពវិញនេះ ក៏ដូចជាបានបង្កើតគំនិតផ្ដួចផ្ដើមថ្មីៗដើម្បីគាំទ្រដល់ស្ដ្រីទាំងនោះ។ សម្រាប់ខែមីនានេះ ពួកគេនឹងឱ្យអ្នកប្រើប្រាស់ Instagram ប្រកួតប្រជែងបង្កើត Reel ដោយបង្ហាញពីអាជីវកម្មគ្រប់គ្រងដោយស្ដ្រីដែលពួកគេចូលចិត្ដ និងចែករំលែកជាមួយអ្នកតាមដាន (followers) របស់ពួកគេ ដោយលើកទឹកចិត្ដពួកគេឱ្យបង្កើតអាជីវកម្មផ្ទាល់ខ្លួន។
អ្នកនាង Beth Ann Lim នាយកផ្នែកកម្មវិធីគោលនយោបាយ និងទំនាក់ទំនងរដ្ឋាភិបាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (APAC Policy Programs and Government Outreach) របស់ក្រុមហ៊ុន Meta មានប្រសាសន៍ថា៖
អាជីវកម្មធុនតូច និងមធ្យមដែលដឹកនាំដោយស្ដ្រីមានតួនាទីសំខាន់ក្នុងការបង្កើតពិភពលោកមួយ ដែលឆាប់វិលទៅរកប្រក្រតីភាព និងវិបុលភាពក្រោយវិបត្ដិកូវីដ ហើយហេតុដូច្នេះ វាពិតជាកត្ដាដ៏សំខាន់ ដែលពួកគេមិនត្រូវបានទុកចោល ខណៈពេលដែលការស្ទុះងើបឡើងវិញមានវិវឌ្ឍនភាពទៅមុខ និងត្រូវបានផ្ដល់ការគាំទ្រ ក៏ដូចជាឱកាសឱ្យពួកគេទទួលជោគជ័យ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]