រាជធានីភ្នំពេញ ៖ នរណាមិនភ្ញាក់ផ្អើល ក្រោយពេល តារាចម្រៀងស្រី សួស វីហ្សា បែរជាប្រកាសឈប់ច្រៀង និងនិយាយច្រើនតទៅទៀត ដោយសារបញ្ហាបំពង់កធ្ងន់ធ្ងរ ដែលតម្រូវឲ្យសម្រាកបំពង់ក ហាមនិយាយស្តីច្រើន ជាពិសេសហាមច្រៀង ស្រែកខ្លាំងៗបន្តទៅទៀត។

យ៉ាងណាមិញ វីដេអូចុងក្រោយ ពេលបកស្រាយនិងប្រកាសខ្លួន ផ្អាកឈប់ប្រើសម្លេងច្រើនដូចពេលមុននោះ គេក្រឡេកឃើញ ស្ថានភាពសម្លេងរបស់តារាចម្រៀងស្រីរូបនេះ ពិតជាធ្ង.ន់ធ្ង.រ មិនគួរឲ្យជឿពិតមែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទុយទៅវិញ ស្រាប់តែពេលនេះ តារាស្រី សួស វីហ្សា ហាក់មានអាការៈល្អប្រសើរបន្តិច មិនតែប៉ុណ្ណោះ រូបនាងរៀបរាប់ពី រឿងអភិនិហាជាច្រើន ធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ខណៈដើររកពេទ្យពិនិត្យ ព្យាបាលបំពង់ក សុទ្ធតែល្បីៗ និងទំនើបៗ រួចទៅហើយ តែពេទ្យបញ្ជាក់ថា គ្មានបញ្ហា និងគ្មានវិធីសាស្ត្រព្យាបាលនោះឡើយ ស្របពេល ជីវិតជាអ្នកចម្រៀងជាង១០ឆ្នាំទៅហើយ រូបនាងមិនធ្លាប់មានបញ្ហាបំពង់កយូរថ្នាក់នេះឡើយ។

យ៉ាងណាមិញ ក្រោយជឿជាក់លើរឿងវិទ្យាសាស្ត្រហើយនោះ រូបនាងក៏បង្វិលទៅមើលរឿងផ្លូវងងឹតវិញម្តង ជាក់ស្តែង រូបនាងជាអតីតអ្នករបាំ ធ្លាប់មានបរមីកាន់ តែគ្រាន់មិនធ្លាប់ទម្លាយនោះឡើយ លើសពីនេះទៅទៀត មនុស្ស៣នាក់ផ្សេងគ្នាមាន គ្រូទាញ មីងបង្កើត និងតារាចម្រៀង ណុប ប៉ាយ៉ារិទ្ធ សុទ្ធតែមើលឃើញដូចគ្នា ពោលគឺ រូបនាងខុសមាត់ខុសក បុណ្យហើយមិនលាបំណន់វិញ ជាងនេះទៅទៀត បារមីសណ្ឋិតក្នុងខ្លួនក៏ខឹងសម្បារ រឿងរូបនាងប្រើសម្តីមិនពីរោះ ជេរប្រទេចច្រើនមួយរយៈចុងក្រោយនេះ។

គួរបញ្ជាក់ផងដែរថា តារាចម្រៀងរូបនេះ បង្ហើបថា ដោយសារតែ រូបនាងជាងពុទ្ធសាសនិក ដូច្នេះការជឿលើរឿងអរូបិយនេះ រូបនាងជឿជាក់ជាខ្លាំង ព្រោះមានរឿងមួយបន្ថែមទៀត ដែលធ្វើឲ្យមនុស្សទាំងគ្រួសារ និងមនុស្សជិតស្និទជុំវិញខ្លួនប្រទះម្តងរួចមកហើយ គឺរឿង ខ្មោចស្រី ស្រឡាញ់ប្អូនប្រុសបង្កើតខ្លួន (រឿងនោះ ក៏បានបកស្រាយក្នុងការLiveផងដែរ) ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលវីដេអូខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា