ឡេការពារកម្តៅថ្ងៃអាចការពារស្បែកយើងពីការរលាកដោយកម្តៅព្រះអាទិត្យដែលអាចបណ្តាលឱ្យយើងរលាកស្បែក ខ្មៅស្បែក ឡើងអាចម៍រុយ ជ្រួញស្បែក និងកើតមហារីកស្បែកជាដើម។ ប៉ុន្តែឡេការពារកម្តៅថ្ងៃមានច្រើនប្រភេទ តើយើងគួរជ្រើសរើសបែបណាទើបមិនប៉ះពាល់ស្បែក?
ឡេការពារកម្តៅថ្ងៃមាន ២ ប្រភេទគឺឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុរ៉ែ និងឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុគីមី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុរ៉ែ
លោកស្រីវេជ្ជបណ្ឌិត Robin Schaffran ប្រធានគ្រូពេទ្យជំនាញខាងសើស្បែក និងជាសហស្ថាបនិក BalmLabs បានលើកឡើងថា ឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុរ៉ែផ្សំចេញពីសារធាតុ zinc oxide (ZnO) និង titanium dioxide (TiO2) ហើយអាចទប់ស្កាត់កាំរស្មីយូវីពីព្រះអាទិត្យមិនឱ្យជ្រាបចូលស្រទាប់ស្បែកយើងដោយជះកាំរស្មីយូវីពីព្រះអាទិត្យត្រលប់ទៅវិញដូចកញ្ចក់អ៊ីចឹង។
ចំណែក វេជ្ជបណ្ឌិត Rizzo ឯកទេសរោគសើស្បែកបានលើកឡើងថា ឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុរ៉ែអាចការពារបានទាំងកាំរស្មី UVA និង UVB ពីព្រះអាទិត្យ។
ឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុរ៉ែមានសាច់ឡេក្រាស់ និងស្អិត ដែលធ្វើឱ្យយើងមានការពិបាកក្នុងការលាប និងមិនងាយជ្រាបចូលស្បែកទេ។
ពេលយើងលាបឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុរ៉ែរួច ស្បែករបស់យើងអាចជាប់សាច់ឡេដែលមើលទៅពណ៌សៗ ហើយងាយនឹងជ្រះឡេអស់ណាស់។
២. ឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុគីមី
លោកស្រីវេជ្ជបណ្ឌិត Robin Schaffran បានបន្ថែមថា ឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុគីមីផ្សំចេញពីសារធាតុដូចជា octinoxate, homosalate, octisalate, avobenzone, ឬ oxybenzone ហើយមិនអាចការពារស្បែកយើងពីការបំផ្លាញដោយកាំរស្មីព្រះអាទិត្យទេ ព្រោះឡេប្រភេទនេះមិនអាចជះកាំរស្មីយូវីពីព្រះអាទិត្យត្រលប់ទៅវិញ ផ្ទុយទៅវិញបែរជាស្រូបយកកាំរស្មីយូវីពីព្រះអាទិត្យ រួចបន្សាបកាំរស្មីយូវីពីព្រះអាទិត្យដោយប្រតិកម្មគីមី។
ដូចគ្នាដែរ វេជ្ជបណ្ឌិត Rizzo បានបន្ថែមថា ឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុគីមីអាចការពារបានតែ កាំរស្មី UVB ពីព្រះអាទិត្យទេ។
លោកស្រីវេជ្ជបណ្ឌិត Erum N. Ilyas ឯកទេសសើស្បែកបានលើកឡើងថា នៅពេលដែលឡេការពារកម្តៅថ្ងៃផ្សំពីជាតិគីមីមិនអាចស្រូបយក និងបន្សាបកាំរស្មី UV ពីព្រះអាទិត្យទៀត កាំរស្មី UV ពីព្រះអាទិត្យដែលប៉ះមកលើស្បែកយើងអាចជ្រាបចូលស្រទាប់ស្បែកបាន។ នេះជាហេតុដែលយើងលាបឡេការពារកម្តៅថ្ងៃហើយ នៅតែរលាកស្បែកទៀត។ ឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុគីមីមានសាច់ឡេស្តើងដែលធ្វើឱ្យយើងងាយលាប និងងាយជ្រាបចូលស្បែក។
ភាពខុសគ្នារវាងការប្រើឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុរ៉ែ និងសារធាតុគីមីគឺថា ឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុរ៉ែមិនធ្វើឱ្យស្បែកយើងមានប្រតិកម្មទេ តែឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុគីមីអាចបង្កើតរ៉ាឌីកាល់សេរី ដែលអាចបណ្តាលឱ្យស្បែកយើងខូច រលាក ប្រតិកម្ម ឆាប់ចាស់ និងអាចរំខានដល់អ័រម៉ូនដែលធ្វើឱ្យយើងមានបញ្ហាសុខភាពមួយចំនួន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]