ចិន៖ ថ្មីៗនេះ យោងតាមប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា រូបភាពរបស់តារាសម្ដែងជើងចាស់ លោក Andy Lau ដែលជារូបភាពថតបានដោយអ្នកគាំទ្រ បានក្លាយជាចំណុចដ៏គួរចាប់អារម្មណ៍ បន្ទាប់ពីបានឃើញយ៉ាងច្បាស់ពីសម្រស់បច្ចុប្បន្ន របស់ តារាប្រុសរូបនេះ។ 

នៅក្នុងរូបថតនោះ លោក Andy Lau បានតុបតែងខ្លួន ដោយស្លៀកពាក់សាមញ្ញបំផុត ពាក់មួក និងអាវខោជើងធំទូលាយ តែសម្រាប់ទឹកមុខរបស់លោកនោះ មើលទៅពិតជា មានភាពហត់នឿយ មុខមាត់ស្លេកស្លាំង ព្រមទាំងមានរាងកាយស្គម ថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ខាងប្រព័ន្ធផ្សព្វផ្សាយចិន បានលើកឡើងថា ថ្វីត្បិតតែអាយុរបស់តារាសម្ដែងរូបនេះ មិនមែននៅក្មេងក៏ពិតមែន ប៉ុន្តែការងារដ៏មមាញឹក បានធ្វើឱ្យតារាប្រុសរូបនេះ មិនមានពេលគ្រប់គ្រាន់ ដើម្បីសម្រាកនោះទេ។ 

តែទោះជាយ៉ាងណា ក្នុងពេលដែលមានអាយុខ្ទង់ ៦០ឆ្នាំក៏ដោយ លោក​ Andy Lau នៅតែរក្សាបាននូវភាពទាក់ទាញ មានរូបសម្បត្តិ និងសមត្ថភាពដ៏ល្អ គ្មានរឿងអាស្រូវ ដែលធ្វើឲ្យទស្សនិកជនមានការពេញចិត្ត និងកោតសរសើរចំពោះលោក ផងដែរ៕ 

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Andy Lau 
Andy Lau 
Andy Lau 
Andy Lau 
Andy Lau 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]