តៃវ៉ាន់៖ ដំណឹងដែលតារាសម្ដែងតៃវ៉ាន់ Barbie Hsu ដែលស្គាល់ថាជា សាន់ឆាយ បានរៀបការម្ដងទៀតបានធ្វើឲ្យបណ្ដាញសង្គមចិនផ្ទុះឡើង ជាមួយនឹងពាក្យគន្លឹះ #Barbie និង Koo Jun-yup បានរៀបការបានទទួលការចូលមើលជាង ១.៤ ពាន់លានដងនៅលើ Weibo ដែលជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមប្រទេសចិន។
ជាក់ស្តែង ស្វាមីទីពីររបស់តារាស្រីរូបនេះ តារាចម្រៀងកូរ៉េ និង DJ Koo Jun-yup អាយុ ៥៣ ឆ្នាំ សមាជិកក្រុម Electro Duo Clon បានបញ្ជាក់ពីអាពាហ៍ពិពាហ៍នៅលើ Instagram បានបង្ហោះលើកឡើងថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងបីខែបន្ទាប់ពីការលែងលះរបស់ Barbie Hsu ពីពាណិជ្ជករចិន Wang Xiaofei ដែលនាងបានរៀបការនៅឆ្នាំ ២០១១ ហើយទទួលបានចំណងដៃ មានកូនពីរនាក់។
យោងតាមការបង្ហោះរបស់លោក Koo លោកអាចភ្ជាប់ទំនាក់ទំនងជាមួយ Barbie Hsu ឡើងវិញបានបន្ទាប់ពីដឹងពីការលែងលះរបស់នាងដោយចុចលេខទូរស័ព្ទចាស់ដែលលោកបានរក្សាទុកកាលពី ២០ ឆ្នាំមុន។ ដោយ លោក Koo បានប្រាប់ទូរទស្សន៍ TV Daily ដែលជាគេហទំព័រព័ត៌មានកូរ៉េថា៖
ភ្លាមៗបន្ទាប់ពីពួកគេចាប់ផ្តើមណាត់ជួប Koo បានស្នើសុំទៅ Hsu ដោយធ្វើការប្រកែកថាពួកគេមិនគួរខ្ជះខ្ជាយពេលវេលាទៀតទេ ហើយគួរតែចាប់ផ្តើមគ្រួសារមួយមុនពេលវាយឺតពេល ហើយតារាស្រីរូបនេះ បានទទួលយកសំណើនេះ។
ជាក់ស្តែង សាន់ឆាយ មិនបាននិយាយអ្វីច្រើននោះទេ ត្រឹមតែ បានបន្ថែម ដោយបានបង្ហោះលើសាររបស់នាងថា៖
អ្នកទាំងពីរទើបតែចុះហត្ថលេខារៀបការនៅកូរ៉េខាងត្បូង។ Koo មានបំណងធ្វើដំណើរទៅតៃវ៉ាន់ក្នុងពេលឆាប់ៗនេះ ដើម្បីចុះឈ្មោះរៀបការនៅទីនោះ ហើយចំណាយពេលប៉ុន្មានខែដើម្បីក្រេបទឹកឃ្មុំជាមួយ តារាសម្តែងស្រីតៃវ៉ាន់រូបនេះ។
គួររំលឹកផងដែរថា ទំនាក់ទំនងរបស់ Hsu និង Koo មានអាយុកាលជាង ២ ទស្សវត្សមកហើយ នៅពេលដែលនាងបានឃើញ Koo ជាលើកដំបូង នៅពេលចូលរួមការប្រគុំតន្ត្រីរបស់តារាចម្រៀងតៃវ៉ាន់ Tarcy Su ។
បន្ថែមពីនោះ អ្នកម្តាយកូនពីររូបនេះ បានបង្កើតភាពស្និទ្ធស្នាលជាមួយ Koo ហើយបន្ទាប់ពីបានជួបគ្នាម្តងទៀតក្នុងឆ្នាំ ១៩៩៨ អ្នកទាំងពីរបានស្រលាញ់គ្នាភ្លាមៗ ថ្វីត្បិតដូចច្នេះមែន ពួកគេបានចែកផ្លូវគ្នា បន្ទាប់ពីមានទំនាក់ទំនងស្នេហារយៈពេលមួយឆ្នាំដោយសារតែការងារមមាញឹក និងការដែលភ្នាក់ងារ រៀងៗខ្លួនរបស់អ្នកទាំងពីរ ហាមប្រាមមិនឲ្យមានស្នេហា កាលជំនាន់នោះ។
យោងទៅតាមការបង្ហោះរបស់ពួកគេ អ្នកទាំងពីរ ចាត់ទុកខ្លួនឯងថាជាសំណាងដែលមានឱកាសចាប់ផ្តើមស្នេហាឡើងវិញបន្ទាប់ពីជាង ២ ទសវត្សរ៍ ហើយបានសម្តែងការដឹងគុណចំពោះអ្នកជូនពរដែលបានអបអរសាទរពួកគេ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ គ្រួសាររបស់ Hsu ទើបតែបានដឹងពីអាពាហ៍ពិពាហ៍ទីពីររបស់នាង បន្ទាប់ពីនាង និង Koo បានចុះបញ្ជីវានៅក្នុងប្រទេសកូរ៉េ។ ម្តាយរបស់នាងត្រូវបានគេនិយាយថាខឹងយ៉ាងខ្លាំង ប៉ុន្តែអាចទទួលយកបានតែអ្វីដែលបានកើតឡើង តែផ្ទុយពីប្អូនស្រីដ៏ល្បីរបស់នាង គឺ Dee Hsu បានធ្វើការជូនពរជ័យដល់នាងទៅវិញ៕
ប្រភព៖ scmp.com
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]