ភ្នពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់ទុកការប្រើប្រាស់ទង់ជាតិកម្ពុជា ជាក្រណាត់សម្រាប់រចនាសម្លៀកបំពាក់ ជាការបន្ទាបបន្ថោកតម្លៃស្នូលនៃបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» ដែលតំណាងឱ្យប្រជាពលរដ្ឋខ្មែរ។ ក្រសួងបានស្នើឱ្យអ្នកច្នៃម៉ូដសម្លៀកបំពាក់ទាំងនោះគោរពទង់ជាតិ និងផ្លាស់ប្តូរម៉ូដរបស់ខ្លួន។
ការកត់សម្គាល់នេះ បានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនមួយបានប្រើប្រាស់ទង់ជាតិកម្ពុជា ដើម្បីច្នៃម៉ូដសម្លៀកបំពាក់សម្រាប់វីដេអូចម្រៀង ដែលដើមឡើយគ្រោងនឹងថតនៅក្នុងឧទ្យានបុរាណវិទ្យាអង្គរ។ ការច្នៃនេះបានទាក់ទាញទាំងការគាំទ្រ និងមានការរិះគន់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរដ្ឋមន្ត្រីក្រសួងវប្បធម៌ លោក ភឿង សកុណា មានប្រសាសន៍ថា អ្នកច្នៃម៉ូដបានប្រើប្រាស់ទង់ជាតិជាក្រណាត់ ដោយសារតែខ្វះការយល់ដឹងអំពីប្រពៃណី និងតម្លៃរបស់កម្ពុជា។ លោកបានទទួលស្គាល់ថាពួកគេបានប្រើវាដោយសារតែពួកគេចង់បង្ហាញពីមោទនភាពជាតិ ប៉ុន្តែលោក សុំជម្រុញឱ្យពួកគេពិចារណាគិតសារជាឡើងវិញថ្មី មុននឹងធ្វើបែបនេះ។
មិនត្រឹមតែប៉ុណ្ណោះ លោកបានបន្ថែមទៀតថា នៅប្រទេសខ្លះនៅអឺរ៉ុប គេអាចទទួលយកបានក្នុងការប្រើប្រាស់ទង់ជាតិជាការច្នៃម៉ូដសម្រាប់កម្រាលព្រំក៏មាន តែនេះជារឿងរបស់ពួកគេផ្ទាល់ ខណៈតម្លៃខ្មែរត្រូវបានកំណត់ដោយបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» ដោយមិនគួរព្យាយាមប្រើប្រពៃណីបរទេស ជាពិសេសនៅពេលដែលវាផ្ទុយនឹងវប្បធម៌ដ៏សម្បូរបែបរបស់យើងនោះទេ៕
ប្រភព៖ .phnompenhpost
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]