ថៃ៖ បើនិយាយដល់ជីវិតឯកជនក៏ដូចជា ជីវិតស្នេហារបស់តារាសម្ដែងស្រីថៃដ៏មានប្រជាប្រិយភាពទាំងប៉ុន្មាននាក់ខាងក្រោមនេះ ប្រិយមិត្តប្រហែលជានៅចាំបាន និងដឹងរួចមកហើយថា គេបានបញ្ចប់ផ្លូវស្នេហ៍ជាមួយមិត្តប្រុសរបស់ពួកគេ បើទោះបីជាបានខំចំណាយពេលស្រលាញ់គ្នាអស់ច្រើនឆ្នាំក៏ដោយ។
ជាមួយគ្នានេះដែរ ក្រោយពេលបែកបាក់គ្នា មហាជនក៏ដូចជាអ្នកគាំទ្រ នៅតែសង្កេតឃើញថាតារាស្រីទាំងនេះ ខ្លះក៏នៅតែមិនទាន់ចាប់ផ្ដើមស្នេហ៍ថ្មី ឬលេចឮដំណឹងទាក់ទងអ្នកណាម្នាក់នោះឡើយ ពោលគឺពួកគេនៅតែប្រើជីវិតនៅលីវ ខិតខំប្រឹងធ្វើការ ដោយមិនខ្វល់ខ្វាយរឿងស្នេហាសោះ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពួកគេទាំងនោះ រួមមាន៖
១.Bella Ranee
កាលពីប៉ុន្មានខែមុន នាងបានបែកបាក់ជាមួយតារាប្រុស Weir Sukollawat បន្ទាប់ពីទាក់ទងគ្នារយៈពេល៩ឆ្នាំ។ហើយក្នុងបទសម្ភាសន៍ថ្មីៗនេះ កំពូលតារាស្រីរូបនេះនិយាយថា រវល់ណាស់គ្មានពេលវេលាគិតរឿងស្នេហាថ្មីទេ។
២.Baifern Pimchanok
តាំងពីដើមមក គេមិនដែលលេចឮដំណឹងតារាស្រីរូបនេះទាក់ទងស្នេហាជាមួយអ្នកណាឡើយ។ ហើយអ្នកគាំទ្រជាច្រើន តែងប្រាថ្នាចង់ឲ្យ Baifern និង Nine Naphat ក្លាយជាគូស្នេហ៍ពិតនឹងគ្នា តែយ៉ាងណាមិញ តារាសម្ដែងរូបនេះបង្ហើបថា នាងនិងតារាប្រុសរូបនោះ គ្រាន់តែជាមិត្តនឹងគ្នាប៉ុណ្ណោះ។
៣.Thisa Varitthisa
បន្ទាប់ពីនាងបែកគ្នាជាមួយមិត្តប្រុស Napat Injaiuea នាងនៅបន្តនៅលីវអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ហើយពេលនេះដែរ អ្នកគាំទ្រជាច្រើន កំពុងនាំគ្នាផ្គូរផ្គងនាងជាមួយតារាប្រុសសង្ហា Mik Thongraya ឲ្យធ្វើជាគូស្នេហ៍ពិត។
៤.Toey Jarinporn
នាងបានបែកបាក់ជាមួយតារាសម្ដែងប្រុស Alek Teeradetch នៅពាក់កណ្តាលឆ្នាំ ២០២០។ ហើយក្រោយមកទៀត តារាស្រីរូបនេះបន្តនៅលីវរហូតដល់បច្ចុប្បន្ន។
ប្រភព៖ Thai Update
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]