បរទេស៖ តារាសម្តែង និងជាពិធីករទូរទស្សន៍អ៊ុយក្រែនដ៏មានទេពកោសល្យលោក Pasha Lee ត្រូវបានសម្លាប់ក្នុងវ័យ ៣៣ ឆ្នាំ នៅក្នុងការប្រយុទ្ធគ្នា ជាកងកម្លាំងការពារទឹកដីរបស់អ៊ុយក្រែនក្នុងថ្ងៃដំបូងនៃសង្រ្គាម។

ដំណឹងអកុសលនេះ ដោយយោងតាមការចេញផ្សាយពីគេហទំព័រ bbc បានរាយការណ៍មកថា រូបលោកត្រូវបានគេសម្លាប់ ខណៈដែលកងកម្លាំងរុស្ស៊ីបានទម្លាក់គ្រាប់បែកលើទីក្រុង Irpin នៅខាងក្រៅរដ្ឋធានី Kyiv។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរឲ្យដឹងថា រូបលោក បានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តជាច្រើន ហើយមិនត្រឹមតែប៉ុណ្ណោះ សម្លេងរបស់លោក ក៏ត្រូវបានបញ្ចូលជាភាសា អ៊ុយក្រែននៃខ្សែភាគយន្ត «The Lion King» និង «The Hobbit» ផងដែរ។

តារាសម្តែង Pavlo Li បានកើតនៅ Crimea ក្នុងឆ្នាំ 1988 ហើយថ្មីៗ ដែលលោកជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលសាធារណៈមួយចំនួនដែលត្រូវបានសម្លាប់នៅក្នុងការលុកលុយរបស់រុស្ស៊ីដូចេ្នះដែរ៕

ប្រភព៖ bbc 

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]