កូរ៉េខាងត្បូង៖ បើមិននិយាយពីរឿងអាស្រូវជីវិតឯកជនទេ TOP ក្រុម BIGBANG ពិតជាជា Idol ពេញនិយមបំផុតក្នុង K-pop ជំនាន់ទី២ ដែលរូបលោកមិនត្រឹមតែល្បីខាងសមត្ថភាពរ៉េប ការបង្ហាញលើឆាកដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងអាចបំភ្លេចបានជាមួយនឹងរូបរាងខ្ពស់ មុខសង្ហាផងដែរ។
បន្ទាប់ពីការប្រកាសពី YG Entertainment តារាប្រុសរូបនេះហាក់ដូចជា «បាត់ខ្លួន» កម្របង្ហាញមុខជាសាធារណៈណាស់។ រហូតមកដល់ថ្ងៃទី ៩ មីនា អ្នកគាំទ្រត្រេកអរខ្លាំងតែម្តង T.O.P ត្រឡប់មកកាន់ក្របទស្សនាវដ្ដីវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះក៏ជាការបង្ហាញខ្លួនលើកដំបូងរបស់លោកនៅលើទំព័រមុខនៃទស្សនាវដ្តីបន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេល ៥ ឆ្នាំដោយសារតែរឿងអាស្រូវកញ្ឆា។ ជាតារាប្រុសល្បីរបស់ Kpop បុរសសង្ហាកើតឆ្នាំ ១៩៨៧ លេងម៉ូដសក់ពណ៌ប្រផេះប្លាទីន រំលេចទម្រង់មុខរាងជ្រុងស្រួច ជាពិសេសមុំល្អឥតខ្ចោះដូចរូបចម្លាក់របស់លោកតែម្តង។
យ៉ាងណាមិញ ទោះកន្លងទៅផុតយូរឆ្នាំមកហើយ សម្រស់របស់ TOP កាន់តែមានភាពទាក់ទាញ ពីមួយថ្ងៃ ទៅមួយថ្ងៃ ដែលត្រូវបានដឹងថា រូបលោក ជាកំពូលតារាប្រុស Kpop ជំនាន់មុន នៅតែសង្ហាដដែល រហូតធ្វើឱ្យអ្នកគាំទ្រសម័យនេះនៅតែលង់ស្នេហ៍ នឹងមន្តស្នេហ៍របស់លោក៕
ប្រភព៖ kenh14.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]