តៃវ៉ាន់៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ព័ត៌មានពីការរៀបការថ្មីរបស់ តារាស្រី Barbie Hsu បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅដល់ទស្សនិកជនជាច្រើន ដោយការសម្រេចចិត្តមួយនេះ គឺបានធ្វើឡើងបន្ទាប់ពីបានលែងលះជាមួយនឹងអតីតស្វាមី ជិត ៤ខែ តែប៉ុណ្ណោះ។

យ៉ាងណាមិញ ក្រោយពីមានរឿងបែបនេះ រាល់សកម្មភាពរបស់នាង ហាក់ដូចជាបានទាញយកចំណាប់អារម្មណ៍ពីអ្នកគាំទ្រជាច្រើន រហូតដល់មានការគាស់កកាយមើលពីរូបភាពរបស់នាង កាលពីមុនៗថែមទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះ អ្នកសរសេរប្លុកដ៏ល្បីម្នាក់ បានចែករំលែករូបភាពជាច្រើនសន្លឹករបស់ Barbie Hsu កាលពីច្រើនឆ្នាំមុន ហើយរូបសម្រស់ដែលបានបង្ហាញឡើង ពិតជាធ្វើឲ្យមហាជនភ្ញាក់ផ្អើល​ និងកោតសរសើរ ពីភាពទាក់ទាញ ទាំងមុខមាត់ និងរូបរាងរបស់នាង ទៀតផង។

ជាពិសេស ចាប់តាំងពីបានចូលប្រឡូកក្នុងវិស័យសិល្បៈមក Barbie Hsu គឺជា​តារាស្រីដែលមានរូបសម្រស់ស្រស់សោភា និងស្នាមញញឹមដ៏មានមន្តស្នេហ៍ ដែលនេះគឺជាហេតុផលមួយ ធ្វើបុគ្គលល្បីៗធ្លាក់ក្នុងអន្លង់ស្នេហ៍ដូចជា អតីតស្វាមីរបស់នាង លោក Wang Xiaofei ព្រមទាំង គូស្នេហាថ្មី លោក DJ Koo ដែលបានជាប់ចិត្តនឹងនាង អស់រយៈពេលជាង ២០ ឆ្នាំមកហើយ ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Barbie Hsu
Barbie Hsu
Barbie Hsu
Barbie Hsu
Barbie Hsu
Barbie Hsu
Barbie Hsu
Barbie Hsu
Barbie Hsu

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]