ថៃ៖ ក្រៅពីមានគ្រួសារយ៉ាងសមប្រកបហើយ តារាស្រី Tak Bongkod ក៏បានបង្ហាញពីជីវិតរស់នៅយ៉ាងស៊ីវីល័យ ប៉ុន្តែ បច្ចុប្បន្ននេះ នាងក៏បានទាញយកចំណាប់អារម្មណ៍ ជាមួយនឹងជីវិតបែបជនបទ និងការរស់នៅជិតធម្មជាតិ នៅក្នុង​កសិដ្ឋាន​ដ៏ធំមួយ។ 

អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះនោះគឺ Tak Bongkod បានធ្វើឲ្យអ្នកគាំទ្រ ដែលតាមដានលើបណ្ដាញសង្គមរបស់នាង បានមើលឃើញពីរូបភាពផ្សេងៗជាមួយនឹងធម្មជាតិចម្រុះ ជាពិសេស ​ផ្ទះដ៏​ធំ​មួយ​ ដែលបានលេចរូបរាង នៅ​កណ្តាល​ចម្ការ តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ផ្ទះដ៏ធំមួយនេះ ​ត្រូវ​បាន​រចនា​ឡើង​យ៉ាងស្រស់ស្អាត និង​សម​ឥតខ្ចោះ ដែល​មាន​រុក្ខជាតិ​បៃតង​ខៀវ​ស្រងាត់​ព័ទ្ធ​ជុំវិញ។ ហើយការបង្ហាញបែបនេះ ថែមទាំងបាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​កាន់តែពេញចិត្ត ទៅលើការរស់នៅយ៉ាងសាមញ្ញរបស់នាង ដែលពោរពេញទៅដោយ​សុភមង្គល​៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

 Tak Bongkod និង ស្វាមី
 Tak Bongkod និង ស្វាមី
ផ្ទះរបស់ Tak Bongkod
ផ្ទះរបស់ Tak Bongkod
ផ្ទះរបស់ Tak Bongkod
ផ្ទះរបស់ Tak Bongkod
ផ្ទះរបស់ Tak Bongkod
ផ្ទះរបស់ Tak Bongkod

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]