ថៃ៖ កាលពីថ្មី ៗនេះ នៅលើគណនីមួយ បានបង្ហោះ នៅលើបណ្តាញសង្គម នៃករណី​តារា​សម្ដែង​ល្បី​ឈ្មោះ Tangmo Nida ដែល​ធ្លាក់​ពី​លើ​ទូក បានចេញ​តម្រុយ​ថ្មីចុងក្រោយ ​ដែល​មហាជនធ្វើឲ្យមហាជនកាន់តែ​ស្រពិចស្រពិលជាខ្លាំង។

ជាក់ស្តែងតាមរយៈការបង្ហោះនោះ មួយ​ក្នុង​ចំណោម​នោះ​គឺ​រូបភាព​ Tangmo ​ប៉ុន្មាន​សន្លឹក​ជាមួយ​អ្នក​ចាត់​ការ​ Katick បានយកមកចេញផ្សាយ ជារូបសន្លឹកចុងក្រោយ ត្រូវបានគេសង្ស័យថាជា រូបត្រូវបានគេយកកាត់ត ផ្គុំចូលគ្នាតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើតាមសង្កេតមើល រូបភាពដែលបានគេចែកចាយ មានចំណុចខ្លះ ពិតជាឆ្គងខ្លាំងមែនទែន ដែលធ្វើឲ្យមហាជន ចង់ដឹង និងចង់ឬ ថាពិតមែនទេដែលជារូបផ្គុំចូលគ្នា ខណៈដែរ រូបមួយសន្លឹកនេះ មិនថា ដៃ មុខឬក៏ជើង ហាក់បីដូចជារូបផ្សេងគ្នា តែម្តង។

មិនត្រឹមតែប៉ុណ្ណោះ គេក៏បានបញ្ជាក់ រូបភាពផ្សេង ៗ គ្នាផងដែរ ដោយក្នុងនោះ មិនថា រូបដៃ ទម្រង់មុខ ក៏ដូចជាជើង សុទ្ធសឹងតែយក រូបសន្លឹកខុសៗគ្នា ទាំងអស់ ដែលនេះ បានធ្វើឲ្យមហាជន មានមន្ទិលសង្ស័យថា នេះជារូបកាត់ត ឬយ៉ាងណា?

ប្រភព៖ អ៉ីនធឺណែត

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]