ថៃ៖ ពិតណាស់ បន្ទាប់ពីជាង១០ថ្ងៃកន្លងទៅ រឿងក្តីធ្លាក់ទឹករបស់តារាស្រី Tangmo ក្នុងទន្លេចៅប្រះយ៉ា រហូតបាត់.បង់.ជី.វិត នៅមិនទាន់ដឹងច្បាស់នៅឡើយទេថាជា ឧបទ្ទវហេតុ ឬ ឃាត.កម្មឲ្យប្រាកដ។ ប៉ុន្តែថ្មីៗនេះ ប៉ូលីសក៏បានស្រាវជ្រាវឃើញភស្តុតាងគួរឲ្យសង្ស័យជាបន្តបន្ទាប់ ដែលមានអ្នកព្យាយាមបំបាត់ភស្តុតាង។

យ៉ាងណាមិញ ក្រោយពីលេចឡើងនូវវីដេអូកាំមេរ៉ាសុវត្ថិភាព ជាមួយនឹងសកម្មភាព Tangmo និងមិត្តភក្តិនៅលើទូក ដូចត្រូវជាធ្វើបាបថែមទាំងយកដបស្រាយវាយទៅលើក្បាលTangmo ទៀតផង ដែលធ្វើឲ្យមហាជនកាន់តែច្បាស់ក្នុងចិត្តថា Tangmo មិនមែនធ្លាក់ទឹក ដោយសារនោមលើទូក ដូចសម្តីដែល មិត្តភក្តិជិត២០ឆ្នាំរបស់នាងនិយាយនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ អ្វីដែលកានតែធ្វើឲ្យមហាជនអ្នកតាមដាន រឿងក្តីនេះ រឹតតែខ្លោចចិត្តនោះគឺ បានបែកធ្លាយរូបភាព  Tangmo អង្គុយញុំាបាយចុចទូរសព្ទ័ម្នាក់ឯងយ៉ាងកំសត់មុននឹងឡើងលើទូក ដូចគេយកទៅទុកចោល ខណៈដែលមានគ្នាដល់ទៅ៤-៥នាក់ បែរជាទុកឲ្យមិត្តភក្តិខ្លួននៅម្នាក់ឯងយ៉ាងកណ្ដោចកណ្ដែងបែបនេះ។ ដែលនេះមិនខុសអីពីពេលដែល Tangmo ធ្លាក់ទឹក មិត្តភក្តិបែរជានាំគ្នាឡើងគោកអស់នោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖

Tangmo
Tangmo
Tangmo
Tangmo
Tangmo មុនឡើងទូក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]