ភ្នំពេញ៖ ក្រុមហ៊ុន ហនុមានប៊ែវើរីជីស (Hanuman Beverages) ដែលជាក្រុមហ៊ុនផលិតភេសជ្ជៈលំដាប់ស្តង់ដារអន្តរជាតិ និងកំពុងពេញនិយមយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាជនខ្មែរ និងកាន់តែមានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ បានចាប់ដៃគូជាមួយសិល្បការនីដ៏ល្បីល្បាញមួយរូបគឺកញ្ញា ទេព បូព្រឹក្ស ជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន ហនុមានប៊ែវើរីជីស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងពិធីស្វាគមន៍កញ្ញា ទេព បូព្រឹក្ស ជាទូតសុច្ឆន្ទៈផ្លូវការរបស់ក្រុមហ៊ុន ហនុមានប៊ែវើរីជីស កាលពីថ្ងៃទី៨ មីនា នៅផ្សារទំនើបអ៊ីអនម៉លសែនសុខនេះដែរ លោក Keekong ONG ជានាយកផ្នែកពាណិជ្ជកម្ម និងជាតំណាងលោក Chas Geschke បានមានចំណាប់អារម្មណ៍ថា៖
ចំណែកឯកញ្ញា ទេព បូព្រឹក្ស ក្នុងនាមជាទូតសុច្ឆន្ទៈទី២ របស់ក្រុមហ៊ុន ហនុមានប៊ែវើរីជីស បានបញ្ចេញចំណាប់
អារម្មណ៍ថា៖
គួរកត់សំគាល់អោយឃើញថា បច្ចុប្បន្ននេះ កញ្ញា ទេព បូព្រឹក្ស មានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ស្រទាប់យុវវ័យ ទៅលើបទចម្រៀងល្បីៗ និងក្បាច់រាំដ៏ពិសេសៗជាច្រើនរបស់គាត់ ជាពិសេសបទចម្រៀង “វីរនារី” ឬ “Top of The Lady” ដែលមានការចូលទស្សនារាប់លានដងនៅក្នុងបណ្តាញសង្គម Facebook និងឆានែល YouTube។
ហើយគួរបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ២០២០ មក ក្រុមហ៊ុន ហនុមានប៊ែវើរីជីស បានកំណត់ផែនការជាចក្ខុវិស័យវែងឆ្ងាយ ក្នុងការកសាង ស្លាកសញ្ញាហនុមាន ដែលផ្តោតសំខាន់លើគុណភាពផលិតផល ស្របតាមស្តង់ដារអន្តរជាតិជាចម្បង ក៏ដូចជាយុទ្ធសាស្រ្តផ្សេងៗ ដែលនឹងនាំស្លាកសញ្ញានៃផលិតផលខ្មែរទៅលើឆាកអន្តរជាតិ។ នៅក្នុងផែនការនោះដែរ ក្រុមហ៊ុនមានបំណងរួមសហការជាមួយអ្នកដែលមានទេពកោសល្យកំពូលៗនៅក្នុងប្រទេស ដូចជាកញ្ញា ទេព បូព្រឹក្ស ដើម្បីនាំមកនូវប្រណិតភាពគ្រប់ពេលវេលាជូនដល់អ្នកគាំទ្រ ក៏ដូចជាអតិថិជនទាំងអស់របស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]