កូរ៉េខាងត្បូង៖ អតីតសមាជិកក្រុម 2NE1 តារាស្រី CL Dara និង Minzy ទាំងអស់គ្នា បានបង្ហោះរូបថតដូចគ្នានៅលើបណ្តាញសង្គមរបស់ពួកគេកាលពីថ្ងៃទី ៩ ខែមីនា កំពុងតែទទួលបានការភ្ញាក់ផ្អើលជាខ្លាំង ពីសំណាក់ហ្វេនៗ នៃក្រុមចម្រៀងនារីនេះ។

នៅថ្ងៃនេះ អតីតសមាជិកក្រុម 2NE1 ទាំងបីនាក់បានចែករំលែករូបថតសខ្មៅមួយសន្លឹក ដែលថតជាកញ្ចក់ឆ្លុះកញ្ចក់ ដែលសមាជិក​ទាំង​បី​ហាក់​កំពុង​ចំណាយ​ពេល​សប្បាយ​ជាមួយ​គ្នា ហើយដូចជា ​ផ្តល់​ព័ត៌មាន​ថ្មី សម្រាប់ផែនការនៅថ្ងៃអនាគត ទៅ​ដល់​អ្នក​គាំទ្រ​របស់​ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នក​គាំទ្រ​សប្បាយ​ចិត្ត​ពេល​ឃើញ​សមាជិក​បី​នាក់​នៃ​ក្រុម​ចម្រៀង​ស្រី​ល្បី​ ៗ​ នៅ​តែ​រក្សា​មិត្តភាព​និង​ជួប​ជុំ​គ្នា​ចំណាយ​ពេល​ជាមួយ​គ្នា។ អ្នក​និយម​លេង​អ៉ីនធឺណែត​បាន​បញ្ចេញ​មតិ​ថា ពិតជានឹកអាយដលរបស់ខ្លាំងណាស់ ហើយសង្ឃឹមថា ថ្ងៃមុខ ពួកគេនិងមានគម្រោង ជួបជុំគ្នាសារជាថ្មីម្តងទៀត៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]