ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ គ្នាយើងបុរសៗប្រាកដជាយល់ច្បាស់ហើយថា សុខភាពគឺជារឿងសំខាន់​ខ្លាំង​ ទាំង​ផ្លូវកាយ និង ផ្លូវចិត្ដ ដែលមិនអាចមិនរវល់បាន។ ហើយជារៀង​រាល់ព្រឹកបន្ទាប់ពីក្រោក​ពី​គេង​គ្រប់​គ្នា​​​ក៏តែងមានទម្លាប់រៀងៗ​ខ្លួន​ជា​ប្រចាំផងដែរ គ្រាន់តែថាអាចមានទម្លាប់ខ្លះដែលអ្នកទាំងអស់​គ្នា​មាន​ខុសគ្នា និងដូចគ្នាតែប៉ុណ្ណោះ។ ថ្ងៃនេះ ហេឡូ ​​គ្រូពេទ្យ (Hellokrupet) សូម​ចែករំលែកនូវបទ​ពិសោធន៍​​លម្លាប់​ល្អៗខ្លះ​បន្ថែមទៀត ដែលអាចផ្ដល់ អត្ថប្រយោជន៍​ទៅដល់​សុខភាព។ ទម្លាប់ល្អៗពេលព្រឹកដែលយើងគួរធ្វើ ឬតាំងចិត្តព្យាយាមធ្វើឲ្យបាននោះមានដូចជា៖

១.ក្រោកពីព្រឹក

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការក្រោកពីគេងព្រឹកព្រលឹម គឺជាទំលាប់ល្អ ចន្លោះម៉ោង ៥ទៅ ៦ ព្រឹក ពោលមុនពេលព្រះអាទិត្យរះ​តែម្ដង។ ការអនុវត្ដបែបនេះមិនត្រឹមតែ អាចចំណេញពេលវេលានោះទេ ថែមទាំងមានអត្ថប្រយោជន៍ ខ្ពស់ទៅដល់សុខភាពរាងកាយ និង ខួក្បាល ស្មារតី។ ព្រោះថា ដំណើរការរាងកាយ បានឆ្លើយតបស្រប​ទៅតាម ចង្វាក់ circadian ដែលជាចង្វាក់ ជួយគ្រប់គ្រងដំណេក និង ការភ្ញាក់​ពីដំណេក កំណត់ដោយបរិយាកាសធម្មជាតិ។ ចង្វាក់ circadian មានទំនាក់ ទំនងគ្នា ជាមួយនឹង អ័រម៉ូន cortisol នៅក្នុង​រាងកាយរបស់យើង។ អ័រម៉ូន cortisol មានតួនាទីដើរតួក្នុងដំណើរការប្រព័ន្ធរំលាយអាហារ ប្រព័ន្ធភាពស៊ាំ ការឆ្លើយតបបញ្ហា​ស្ត្រេស និងកម្រិតថាមពលក្នុងខ្លួន។ ដំណើរការ អ័រម៉ូន cortisol ចាប់ផ្តើមកើនឡើងចាប់ពី ២ ទៅ ៣ ម៉ោងក្រោយពេលចូល​​គេង ហើយវានឹងធ្លាក់ចុះបន្ដិចម្ដងៗ ពេលថ្ងៃរះ។ ដូច្នេះ ការ​គោ​រព​​​តាមចង្វាក់ circadian ធម្មជាតិរបស់រាងកាយ និងកម្រិត cortisol គឺជាវិធីសាមញ្ញមួយដើម្បីបង្កើនផលិតភាពកម្រិតថាមពល និងសុខភាពទូទៅ។

២. ញ៉ាំទឹក

ការរក្សារជាតិទឹកក្នុងខ្លួនគឺជារឿងដែលចាំបាច់ ព្រោះថាក្នុងរាងកាយរបស់យើងមានជាតិទឹកគ្រប់គ្រាន់​ដល់​ទៅ ៦០% ហើយការទទួលទានទឹកពេលព្រឹកគឺជារឿងគួធ្វើដើម្បីរក្សាតុល្យភាពជាតិទឹកក្នុងខ្លួន បន្ទាប់​ពីរាងកាយរបស់យើបានស្រូបយកអស់​រយៈពេលជាច្រើនម៉ោង។ ម្យ៉ាងវិញទៀត ការទទួលទាន​ទឹក​មិនត្រឹមតែអាចបំពេញតម្រូវការភាពកង្វះខាត នោះទេថែមអាច​បញ្ជៀសសុខភាពយើង ចេញ​ពីបញ្ហា​ជំងឺ​ផ្សេងៗ ដូចជា ឈឺក្រពះ ឈឺក្បាល និង ការទប់លំ​នឹងពោះពីការឃ្លានអាហារបានមួយ​កម្រិត។ ការណែ​នាំរបស់គ្រូពេទ្យ គួតែញ៉ាំទឹកឲ្យបានមួយ កែវ ក្រោយពេលក្រោកពីគេង។

៣. ចលនារាងកាយ

រាងកាយរបស់យើងត្រូវការធ្វើ​ចលនា ដំណើរការសាច់ដុំគ្រប់ទីកន្លែង អង្គុយ ដើរ រត់ ឬអានសៀវភៅ ធ្វើនេះធ្វើនោះ បែបជាការធ្វើលំហាត់ប្រាណ។ ធ្វើបែបនេះ​គឺ​មានអត្ថប្រយោជន៍យ៉ាងធំធេងចំពោះសុខភាពទាំងរាងកាយ និង ចិត្ត ក៏​មានវិធីផ្សេងៗគ្នាជាច្រើនទៀត ​ដើម្បីបង្កើតចលនាប្រចាំថ្ងៃ ដូច​ជា ការជិះកង់ ហែលទឹក រាំ ឬទៅកន្លែង​ហាត់ប្រាណនានា អាស្រ័យទៅចំណូលចិត្ដ​របស់យើង ដែលអាចកំណត់បានខ្លួន​ឯង អនុវត្ដ​ជាប្រចាំថ្ងៃ។

៤. ចេញក្រៅ

ការចំណាយពេលចេញក្រៅ ក្នុងចំណុចនេះ មានន័យថា យើងត្រូវមានពេលវេលា និង ទម្លាប់មួយ ចេញ​ក្រៅ ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ និងការទទួកយកពន្លឺពីព្រះអាទិត្យពេលព្រឹក ដើម្បី​​អនុញ្ញាត​ឲ្យ​រាងកាយ ផលិតបាននូវវីតាមីន D។ វីតាមីន D អាចជួយ ឲ្យរាងកាយរបស់យើង ជៀសផុតពី​បញ្ហាជំងឺ​ជា​ច្រើន​​មុខ​​ដូចជា៖ បញ្ហា អស់កម្លាំង បញ្ហាប្រព័ន្ធការពាររាងកាយចុះខ្សោយ ឈឺឆ្អឹង និង ខ្នង ថប់បារម្ភ និង​ធ្លាក់​ទឹកចិត្តជាដើម។ ដូច្នេះគួតែស្វែងរកពេលវេលាល្អសម្រាប់ស្រូបយកពន្លឺព្រះអាទិត្យពេលព្រឹក ដើម្បី​សុខភាពរាងកាយ និង ស្មារតី។

៥. កុំចោលអាហារពេលព្រឹក

ក្នុងចំណុចនេះមានន័យថា ការទទួលទានអាហារពេលព្រឹក​​គឺស្របទៅតាមឥរិយាបថឲ្យបានត្រឹមត្រូវ និងមិនស្ថិត​នៅក្នុងស្ថាន​ភាពពេលវេលាបង្ខំ។ ការទទួលទានអាហារ ដោយអារម្មណ៍ ល្អ និង ឥរិយាបថអង្គុយត្រឹមត្រូវ​គឺជួយដល់​ ប្រព័ន្ធរំលាយអាហារអាចដំណើការបានស្រួល។ ព្រោះចំណីអាហារដែលយើងបានញ៉ាំចូលទៅ គឺ​នឹង រត់ទៅតាមលំហូររចនាសម្ព័ន្ធ សរីរាង្គ​កាយតាមសម្រួល (មិនរអាក់រអួល)។

៦. ឆ្ងាយពីឧបករណ៍ឌីជីថល

ឧបករណ៍ឌីជីថល ក្នុងពេលនេះ សំដៅទៅលើ ទូរស័ព្ទ ថេប្លេត ឬកុំព្យូទ័រ ព្រោះវាអាចទាញយកពេលវេលា​របស់​​យើង​ដោយ​មិន​ដឹងខ្លួន​ បើមិនចាំបាច់ត្រឹមតែរយៈពេល ពី២ ទៅ ៣ម៉ោងប៉ុណ្ណោះ មុន​ពេល​វេលា​ធ្វើ​ការ។ ព្រោះមនុស្សជាមធ្យមមានគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមចំនួន ២ ទៅ ៣ ហើយចំណាយពេល​ទៅ​លើ​វា យ៉ាងហោចណាស់ ១ ម៉ោង ដើម្បីពិនិត្យមើល គណនីរបស់ពួកគេ ជារៀងរាល់ព្រឹក។ ដូច្នេះ បើ​យើង​គិត​អំពី​ពេលវេលាទាំងអស់ដែលអាចចំណាយទៅលើកសម្មភាព​ផ្សេងៗ​គឺវា​អាចសមល្មម។ ម្យ៉ាង​​​វិញទៀត ប្រព័ន្ធ​​ផ្សព្វផ្សាយ ក៏អាចនាំឲ្យប៉ះពាល់ដល់អារម្មណ៍របស់យើងឲ្យមានភាពតាន​តឹង ​ប្រសិន​ជា​យើង មើល​ឃើញ​បញ្ហាកើតឡើងដែលមិនពេញចិត្ដ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]