ប្រទេសថៃ ៖ ពិតណាស់ ការប្រកួត Mister Global ជាកម្មវិធីប្រកួតសម្រស់ បុរសស្រស់សង្ហារដែលមានស្តង់ដា ដោយក្នុងឆ្នាំ ២០២២នេះ កម្មវិធីទាំងមូលនឹង មានបេក្ខជនចូលរួមប្រកួត ជាង50ប្រទេស ដែលនឹងរៀបចំឡើងចាប់ពីថ្ងៃទី ៩-១៦ មីនា ដោយវគ្គផ្តាច់ព្រ័តនឹងប្រារព្ធធ្វើឡើង នៅថ្ងៃទី​ ១៥ មីនា នៅឯប្រទេសថៃ។

យ៉ាងណាមិញ ក្នុងការប្រកួត Mister Global ក្នុងចំណោមបេក្ខភាពទាំងអស់ ក៏មានតំណាងកម្ពុជា ទៅចូលរួមផងដែរ ដោយលោក ហោ សុវណ្ណគីរីដា ជាម្ចាស់ជ័យលាភីលំដាប់រងទី១ ក្នុងការប្រកួត Mister Cambodia 2022។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទុយទៅវិញ ចាប់តាំងពី ធ្វើបច្ចុប្បន្នភាព ដោយស៊ែរូបភាពទៅដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយបញ្ជាក់ថា រូបលោកមកដល់ ព្រលានយន្តហោះ សុវណ្ណភូមិ តាំងពីថ្ងៃទី ០៧ មីនារួចមក រូបលោក ក៏ហាក់បាត់ដំណឹងឈឹង គ្មានបង្ហោះរូបភាពទៀតឡើយ ខណៈការប្រកួតកំពុងតែដំណើរការ លើសពីនេះទៅទៀត រកមិនឃើញ វត្តមានរបស់តារាប្រុសរូបនេះ ក្នុងរូបភាពជុំគ្នារបស់បេក្ខភាពទាំងអស់ ក្នុងការប្រកួត Mister Global នោះឡើយ ដែលធ្វើឲ្យ ហ្វេនៗកំពុងតែច្របូកច្របល់ ទៅដល់ថៃហើយ ហេតុអ្វី តារាប្រុសរូបនេះ មិនចូលរួមប្រកួត៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  លោក ហោ សុវណ្ណគីរីដា
  លោក ហោ សុវណ្ណគីរីដា
  លោក ហោ សុវណ្ណគីរីដា
រូបភាពពេលថ្មីៗ ព្រលានយន្តហោះខ្មែរ
រូបភាពពេលថ្មីៗ ព្រលានយន្តហោះខ្មែរ
រូបភាពពេលថ្មីៗ ព្រលានយន្តហោះខ្មែរ
ការUpdateចុងក្រោយគេ
រូបភាពក្នុងការប្រកួត 
រូបភាពក្នុងការប្រកួត 
រូបភាពក្នុងការប្រកួត 
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]