បរទេស៖ តារាម៉ូដែល ក៏ដូចជាតារាសម្តែង ដ៏មានប្រជាប្រិយភាពប្រចាំប្រទេស មីយ៉ាន់ម៉ាលោក Paing Takhon បានធ្វើការបង្ហោះរូបភាពចុងក្រោយ នៅគណនីអ៉ីនស្តារក្រាមរបស់លោក បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅលើបណ្តាញសង្គមមួយនេះ។

ជាក់ស្តែង នេះជាលើកទីមួយបំផុត​ក្នុងការ អាប់ដេតរូបភាពស៊េរីចុងក្រោយបង្អស់ នៃការដោះលែងមកវិញ ឲ្យមានសេរីភាព របស់តារាប្រុសរូបនេះ ក៏ដូចជា តារាល្បីៗឈ្មោះ ជាច្រើន ដែលបានគេចាប់ខ្លួន កាលពីឆ្នាំទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈរូបភាពដែល Paing Takhon បានចែកចាយ ត្រូវបានគេមើលឃើញថា រូបសម្រស់របស់តារាប្រុសរូបនេះ មានសភាពសង្ហាដដែល ទោះបីរូបលោកទុកពុកមាត់រាងវែង មើលទៅចាស់បន្តិច តែមន្តស្នេហ៍របស់លោក ដែលធ្លាប់មាន នៅតែមាន ជាពិសេស សាច់ឈាមមើលទៅថ្លា ដែលបានធ្វើឲ្យ មហាជន ជាពិសេស ហ្វេនៗ មិត្តនារីៗ លែងព្រួយបារម្ភ ពីសុខភាពរបស់លោក ក្រោយមានសេរីភាពឡើងវិញ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាពថ្មីរបស់លោក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]