ថៃ៖ តារាសម្ដែង និងជាសិល្បករជាតិដ៏មានទេពកោសល្យលោក Sorapong Chatree ដែលត្រូវបានគេរាយការណ៍មកថា បានទទួលការព្យាបាលជំងឺមហារីកសួតរាតត្បាតកាលពីខែកុម្ភៈឆ្នាំមុន រហូតមកដល់ពេលនេះ មានគេ​បង្ហើប​ឱ្យ​ដឹង​ថារូបលោក បានទទួលមរណភាពទៅហើយ។

យ៉ាងណាមិញ ដំណឹងដ៏សោកសៅ នៃឧស្សាហកម្មកម្សាន្ត ដែលព័ត៌មានចុងក្រោយបំផុតថ្ងៃនេះ ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២ បានបន្តទៀតថា លោក Soraphong Chatree បានទទួលមរណភាព នៅវេលាម៉ោង ៣ និង ៥១ នាទីរសៀល នៅមន្ទីរពេទ្យ Bumrungrad Sukhumvit អាយុ ៧៣ ឆ្នាំ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅលើជីវិតវិថីការសម្ដែង ក្នុងវិស័យសិល្បៈរបស់លោក Sorapong Chatree បានចាប់ផ្តើមជាតួឯក និងជាតួក្មេងក្នុងរឿងភាគក្នុងឆ្នាំ ១៩៧៨ ដែលត្រូវបានចាត់ទុជាសិល្បករជាតិដ៏មានទេពកោសល្យបំផុតក្នុងវិស័យមួយនេះ។ យ៉ាងណាមិញ ក៏មានតារាសម្ដែងរួមអាជីពជាមួយគ្នាបានបង្ហោះសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់តារារូបនេះជាច្រើនផងដែរ៕

ប្រភព៖ https://www.sanook.com/

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]