ហ្វីលីពីន៖ ពិតណាស់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​ចាប់តាំងពីប្រឡូកក្នុងវិស័យសិល្បៈមក កំពូលតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង Marian Rivera ឬមហាជនហៅតាមតួក្នុងរឿងថា ម៉ារីម៉ា កន្លងមកនាងតែងតែត្រូវបានអ្នកគាំទ្រ ពោលសរសើរអំពីសម្រស់ដ៏ស្រស់គ្មានទាស់ពីធម្មជាតិរបស់នាងជាហូរហែមិនដាច់ពីមាត់។

ដោយឡែក បើក្រឡេកទៅចាប់អារម្មណ៍កូនៗរបស់តារារូបនេះ យើងឃើញថាកូនៗរបស់នាងទាំងប្រុសទាំងស្រី សុទ្ធតែស្អាតៗកាត់បានប៉ាម៉ាក់បេះបិទតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើនិយាយពីសម្រស់កូនស្រីច្បងរបស់ ម៉ារីម៉ា ពេលនេះ នាងតូចក៏កាន់តែធំឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសនោះ កូនស្រី ម៉ារីម៉ា មិនត្រឹមតែមានសម្រស់ស្អាតកាត់តាមម្ដាយ ដែលធ្វើឲ្យមហាជនចាប់អារម្មណ៍នោះទេ ប៉ុន្តែ នាងតូច ថែមទាំងមានដុងសិល្បៈ កាត់តាមមា៉ក់ប៉ាមិនណយដែរ ដោយនាងតូច បានច្រើងចម្រៀងជាភាសាអង់គ្លេសបានយ៉ាងល្អ ថែមទាំងពិរោះទៀតផង ខណៈពេលនេះនាងទើបតែមានអាយុ  ៥ឆ្នាំតែប៉ុណ្ណោះ៕  

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

 ម៉ារីម៉ា
 ម៉ារីម៉ា
 ម៉ារីម៉ា
គ្រួសារ ម៉ារីម៉ា
កូនស្រី ម៉ារីម៉ា
កូនស្រី ម៉ារីម៉ា
កូនស្រី ម៉ារីម៉ា
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]