ប្រទេសថៃ ៖ ដូចដែរដឹងស្រាប់ហើយថា កាលពីពេលថ្មីៗនេះ លេចឮដំណឹងថា លើសា.ក.ស.ព របស់តារាសម្តែងស្រីថៃ Tangmo ពេលសង្គ្រោះចេញពីទឹកទន្លេនោះ ត្រូវគេថា មានស្នា.ម.ជាំនៅលើក្បាល ហើយថែមទាំងមានបា.ក់.ធ្មេញ ថែមទៀតផង ដែលសម្តីទាំងនេះ ត្រូវគេដឹងពី ក្រុមអ្នកជួយសង្គ្រោះ ក្នុងថ្ងៃនោះ។

ផ្ទុយទៅវិញ ក្រោយស.ព របស់តារាស្រីរូបនេះ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីឲ្យក្រុមគ្រូពេទ្យជំនាញ ធ្វើកោសល្យវិច្ឆ័យនោះ ស្រាប់តែ ទិន្នន័យទទួលបាន បែរជាគ្មាន ការរៀបរាប់ដូចនឹង អ្នកសង្គ្រោះចេញពីទឹកទៅវិញ ដោយក្នុងនោះ ខាងមន្ទីរពេទ្យបញ្ជាក់ថា ក្រោយពិនិត្យសាជាថ្មី ត្រង់ចំណុចក្បាលរបស់តារាស្រី Tangmo គេរកមិនឃើញមាន ស្នាមជាំបង្កពី ការវា.យនឹងវត្ថុរឹង ឬ បា.ក់ធ្មេញនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា ពិធីបុណ្យសពរបស់រូបនាង ត្រូវបានគេរៀបចំឡើងស្អាត និងធំដុំ ឃើញហើយគួរឲ្យស្រណោះ ប៉ុន្តែគ្មានស.ពតំកល់នៅទីនោះឡើយ ព្រោះពេលនេះ កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ លុះដល់ថ្ងៃទី ១៤ បញ្ជូនចេញទៅបូ.ជា តែម្តង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាសម្តែងស្រីថៃ Tangmo
សង្សាររបស់ តារាស្រីTangmo
ទិដ្ឋភាព នៃការរៀបចំ ពិធីបុណ្យ
ទិដ្ឋភាព នៃការរៀបចំ ពិធីបុណ្យ
ទិដ្ឋភាព នៃការរៀបចំ ពិធីបុណ្យ
ទិដ្ឋភាព នៃការរៀបចំ ពិធីបុណ្យ
ទិដ្ឋភាព នៃការរៀបចំ ពិធីបុណ្យ

ប្រភព ៖ Thailand Star, Cambodia Fanclub

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]