ភ្នំពេញ៖ ធនាគារ ABA ដែលជាធនាគារពាណិជ្ជឈានមុខរបស់កម្ពុជាក្នុងវិស័យហិរញ្ញវត្ថុឌីជីថល សូមប្រកាសថា KHQR ដែលជាគំនិតផ្ដួចផ្ដើមរបស់ធនាគារជាតិនៃកម្ពុជា សំដៅលើកកម្ពស់ការប្រើប្រាស់កាន់តែទូលំទូលាយនៃសេវាទូទាត់តាមទូរស័ព្ទ​ ឥឡូវនេះដំណើរការពេញលេញក្នុងប្រព័ន្ធទូទាត់ ABA PAY យើងខ្ញុំហើយ។

តាមរយៈការអភិវឌ្ឍនេះ អ្នកប្រើកម្មវិធីធនាគារតាមទូរស័ព្ទរបស់សមាជិកបាគងទាំងអស់នឹងអាចទូទាត់ដោយស្គែន កូដ QR ABA PAY ជាមួយអាជីវករ ABA ជាង 150,000 ទូទាំងប្រទេស។ សេវាទូទាត់ KHQR ក្នុង ABA PAY មានគោលបំណងនាំយកភាពងាយស្រួលកាន់តែប្រសើរសម្រាប់ទាំងអ្នកផ្ញើ និងអ្នកទទួលការទូទាត់ តាមរយៈកូដ QR ដែលអាចស្គែនបានតាមកម្មវិធី ABA Mobile, Bakong និងកម្មវិធីធនាគារតាមទូរស័ព្ទរបស់សមាជិកបាគង និងកាបូបអេឡិកត្រនិកដទៃទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Sanzhar Abdullayev នាយកផ្នែកកាត និងសេវាទូទាត់អេឡិកត្រូនិក ABA មានប្រសាសន៍ថា៖

KHQR ជាសមាសធាតុដ៏សំខាន់នៃគម្រោងបាគងរបស់ធនាគារជាតិនៃកម្ពុជា ដែលជាប្រព័ន្ធទូទាត់និងផ្ទេរប្រាក់ ដោយផ្អែកលើបច្ចេកវិទ្យា blockchain។ សេវាទូទាត់នេះ ផ្ដល់ជូនឧបករណ៍ទូទាត់អន្ដរប្រតិបត្តិការនៅរវាងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមក្នុងគម្រោងបាគង។

ការបញ្ចូលស្ដង់ដារ KHQR ពង្រឹងបន្ថែមនូវការប្ដេជ្ញាចិត្តរបស់ ABA ក្នុងការគាំទ្រកិច្ចប្រឹងប្រែងរបស់ធនាគារជាតិ នៃកម្ពុជា សំដៅលើកកម្ពស់នវានុវត្តប្រព័ន្ធទូទាត់, បរិយាបន្នហិរញ្ញវត្ថុ, និងការប្រែក្លាយសេដ្ឋកិច្ចឌីជីថលរបស់ ប្រទេស៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]