ភ្នំពេញ៖ អាចនិយាយបានថា បេក្ខនារីMiss Teen International Cambodia លំដាប់រងទី៣កញ្ញា ពេជ្រ រស្មី ជាបវរកញ្ញាដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនគ្រប់ទិសទី ជាពិសេសអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកតែម្ដង។ ម្យ៉ាងបើរម្លឹកដល់អំឡុងពេលប្រកួត នាងពិតជាទទួលបានការសរសើរ និងចាប់អារម្មណ៍ខ្លាំងមិនធម្មតាឡើយ គ្រប់ពេលដែលបង្ហោះរូបនាងម្ដងៗមានអ្នកចុចឡាចស៊ែរច្រើនមិនធម្មតានោះទេ។
ពិតណាស់ ក្រៅពីមានភាពលេចធ្លោទទួលបានការគាំទ្រច្រើន គេមើលឃើញសមត្ថភាពបវរកញ្ញាលំដាប់រងទី៣រូបនេះពិតជាខ្លាំង ទាំងចំណេះដឹង និងភាពឆ្លាតវៃ។ មិនតែប៉ុណ្ណោះ បើនិយាយពីរូបសម្ផស្សវិញកញ្ញា ពេជ្រ រស្មី ពិតជាស្រស់សោភា និងមានភាពទាក់ទាញមិនចាញ់បេក្ខនារីដទៃប៉ុន្មានឡើយ។ លើសពីនេះទៅទៀត ពេលនាងតែងខ្លួនស្លៀកឈុតរាត្រីស្រមោលស កាន់តែបង្កើនសម្រស់នាងទ្វេដង មើលទៅលេចធ្លាតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ប្រិយមិត្តជាច្រើន ធ្លាប់តែបានឃើញកញ្ញា ពេជ្រ រស្មី បវរកញ្ញាលំដាប់រងទី៣រូបនេះ តែងខ្លួនបែបឆើតឆាយ ប៉ុន្តែបើក្រឡេកមើលសម្រស់នាង ពេលរៀបចំខ្លួនបែបសាមញ្ញ មិនមានការMake Up ក៏នាងនៅតែស្រស់សោភាដដែល។ ហើយគ្រប់រូបភាពដែលនាងបង្ហោះ ស្លៀកសម្លៀកបំពាក់បែបយុវវ័យសម័យថ្មីបែបឃ្យូតៗស្អាតមិនចាញ់ពេលប្រកួតស្លៀករ៉ូបវែងប៉ុន្មានឡើយ។ ក្នុងនោះដែរ រាល់រូបភាពដែលនាងបង្ហោះ តែងតែទទួលបានពាក្យសរសើរពីរូបសម្រស់នាងគ្រប់រូបផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]