ជំងឺកូវីដ ១៩ បង្កឡើងដោយវីរុសហៅថា កូរ៉ូណា អាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់បានលឿន ពិសេសនោះគឺមនុស្សដែលនៅក្បែរៗខ្លួន។ យ៉ាងណាមិញ គ្នាយើងច្បាស់ជាធ្លាប់ឮពីនរណាម្នាក់ដែលយើងស្គាល់វិជ្ជមានកូវីដ ១៩ ប៉ុន្តែមនុស្សរស់នៅជិត ឬសមាជិកគ្រួសារបែរជាអវិជ្ជមាន។ តើនេះអាចទៅរួចបានយ៉ាងម៉េចវិញ?
ឆ្លើយតបនឹងចម្ងល់នេះ លោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី បានបកស្រាយឲ្យដឹងពីមូលហេតុដែលនៅក្នុងផ្ទះតែមួយមានសមាជិកខ្លះបានឆ្លង រីឯសមាជិកដទៃទៀតមិនឆ្លងកូវីដ ១៩ជា ២ កត្តាធំរួមមាន៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. កត្តាបុគ្គល
- វ័យ
- សុខភាពផ្ទាល់ខ្លួន
- ចំនួនមេរោគ
- ភាពស៊ាំនឹងមេរោគ (សមាជិកខ្លះបានឆ្លងកាលពីមុនរួចទៅហើយ)
- បានចាក់វ៉ាក់សាំងចាប់ពីដូសទី ៣ ឡើងទៅ
២. បរិស្ថាននៃការរស់នៅ
- ផ្ទះធំទូលាយដែលមានបរិយាកាសខ្យល់ចេញចូលគ្រប់គ្រាន់
- សមាជិកតិច
- តំបន់រស់នៅមានដង់ស៊ីតេប្រជាជនតិច
- អនាម័យនៃការរស់នៅល្អ
- រក្សាវិធានការសុខាភិបាលបានខ្ជាប់ខ្ជួន។ល។
មិនថាសមាជិកគ្រួសារមិនឆ្លង ឬស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ការការពារនៅតែជាកត្តាសំខាន់ក្នុងការបង្ការមិនឲ្យមានការឆ្លងទៅដល់ក្រុមគ្រួសារ ជាពិសេសទៅលើមនុស្សចាស់ និងកូនក្មេងនៅក្នុងផ្ទះនេះឯង។ ក្នុងករណីដែលយើងឆ្លងកូវីដ ១៩ យើងគួរតែដាក់ខ្លួនដោយឡែកពីសមាជិកគ្រួសារតាមដែលអាចធ្វើទៅបាន។
លើសពីនេះ អំឡុងពេលដែលវីរុសអូមីក្រុងកំពុងរាលដាល យើងគ្រប់គ្នាគួរតែបន្តអនុវត្តវិធានការ ៣ការពារ និង ៣កុំ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាចាក់វ៉ាក់សាំងឲ្យបានគ្រប់ដូស (ទាំងគោល និងជំរុញ)។ ម៉្យាងវិញទៀត បើយើងចេញរោគសញ្ញាគួរឲ្យសង្ស័យ គួរធ្វើតេស្ដរហ័សឲ្យបានលឿន ដើម្បីចៀសវាងការចម្លងទៅមនុស្សជាទីស្រលាញ់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]