ភ្នំពេញ៖ ហ្វតតេ ដែលជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេនៅកម្ពុជាត្រូវបានទទួលស្គាល់ថាជា "ក្រុមហ៊ុនធានារ៉ាប់រងទូទៅល្អបំផុតឆ្នាំ២០២២ នៅកម្ពុជា" ដោយ Global Banking & Finance Review ដែលជាស្ថាប័នផ្តល់ពានរង្វាន់អន្តរជាតិដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ ហ្វតតេ នៅតែបន្តទទួលបានតំណែងឈានមុខគេក្នុងការផ្តល់សេវាធានារ៉ា​ប់រងទូទៅល្អបំ​ផុតជូនដល់អតិថិជនរបស់ខ្លួន ហើយវាជាឆ្នាំទី៨ដែល ហ្វតតេ ទទួលបានពានរង្វាន់នេះ។

បើយោងទៅតាម​ Global Banking & Finance Review ក្រុមហ៊ុន ហ្វតតេ ទទួលបានពានរង្វាន់នេះ​ដោយសារតែការប្តេជ្ញាចិត្តខ្ពស់របស់ខ្លួនក្នុងការផ្តល់សេវាកម្មជូនអតិថិជនល្អឥតខ្ចោះ ការផ្តល់ដំណោះស្រាយនានា​មានការលឿនរហ័ស និងផ្អែកលើគោលការណ៍ ការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិកប្រកបដោយវិជ្ជាជីវៈ ជាពិសេសការចូលរួមយ៉ាងសកម្ម និងការគាំទ្រនូវរាល់សកម្មភាពដែលជួយដល់សហគមន៍តាមរយៈកម្មវិធីទំនួលខុសត្រូវសង្គម (CSR) របស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ១៩៩៨ មក ហ្វតតេ បានអនុវត្តនូវស្តង់ដារអន្តរជាតិក្នុងការផ្តល់សេវា​ធានារ៉ាប់រងជូនដល់អតិថិជនរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងយកចិត្តទុកដាក់ខ្ពស់។ បន្ថែមពីលើនេះទៅទៀត ហ្វតតេ តែងតែអភិវឌ្ឍន៍ និងបង្កើតផលិតផលថ្មីៗប្រកបដោយភាពច្នៃប្រឌិតខ្ពស់​ដើម្បីបំពេញតម្រូវការទីផ្សារ​​បច្ចុប្បន្នទាំងសេវាធានារ៉ាប់រងទូទៅ និងអាយុជីវិតសម្រាប់បុគ្គល និងសាជី​វកម្ម។

នេះជាការលើកឡើងរបស់លោក Charles Cheo ប្រធានគណៈនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ហ្វតតេ។

លោក យក ចំរើនប្ញទ្ធិ ប្រធានអគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រង បានលើកឡើងថាពានរង្វាន់នេះ គឺជាការ​ខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ ហ្វតតេ៖

ក្នុងឆ្នាំ២០២២ នេះ ហ្វតតេ នឹងពង្រីកការផ្តល់ជូនសេវាធានារ៉ាប់រងលើវិស័យកសិកម្ម បង្កើនការផ្សព្វផ្សាយទៅកាន់ក្រុមហ៊ុនដែលមានចំណូលទាប និងមធ្យម ក៏ដូចជាការវិនិយោគលើការប្រើប្រាស់សេវាធានារ៉ាប់រងតាមប្រព័ន្ធឌីជីថលដែលផ្តោតទៅលើចំណុចខ្លាំងរបស់ក្រុមហ៊ុនទាំងនោះ ការផ្តល់ជូនសេវាធានារ៉ាប់រងដ៏សម្បូរបែបជូនដល់ពួកគេ និងបង្កើនការយល់ដឹងបន្ថែមអំពីអត្ថប្រយោជន៍ និងផលប៉ះពាល់ជាវិជ្ជមានរបស់សេវាធានារ៉ាប់រងដល់ការរស់នៅរបស់ប្រជានជនកម្ពុជា។

គួបញ្ជាក់ផងដែរថា ពានរង្វាន់ Global Banking & Finance Review ត្រូវបានទទួលស្គាល់ជាសកលទូទាំងសហគមន៍ធនាគារ និងហិរញ្ញវត្ថុ។ ពានរង្វាន់នេះត្រូវបានអនុញ្ញាតឱ្យក្រុមហ៊ុនហិរញ្ញវត្ថុទាំងអស់ទូទាំងពិភពលោកអាចដាក់ពាក្យដើម្បីប្រកួតប្រជែង ដោយមានការជ្រើសរើសផ្អែកលើលក្ខណៈវិនិច្ឆ័យរួមមាន៖ ការច្នៃប្រឌិត សមិទ្ធិផលនានា និងយុទ្ធសាស្ត្រជាដើម។

ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ១៩៩៨ មក ហ្វតតេ បានក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យធានារ៉ាប់រងនៅក្នុងតំបន់មេគង្គ។ ចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជា ក្រោយមកពង្រីកទៅប្រទេសឡាវ ហ្វតតេ បាន និងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអនុវត្តន៍នូវស្តង់ដាអន្តរជាតិទាំង ផ្នែកសេវាកម្ម និងគ្រប់គ្រង។ បច្ចុប្បន្ននេះ ហ្វតតេ កំពុងតែផ្តល់សេវាធានារ៉ាប់រងដ៏សម្បូរបែបទាំងបុគ្គល និងសាជីវកម្មដែលធ្វើឱ្យអតិថិជនរបស់យើងទទួល​បានភាពកក់ក្តៅ និងការការពារហិរញ្ញវត្ថុរបស់ពួកគេ។ ផលិតផល សេវាធានារ៉ាប់រងអគ្គីភ័យ សេវាធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ឬជាក្រុម សេវាធានារ៉ាប់រងផ្ទះ និងអចលនទ្រព្យ សេវាធានារ៉ាប់រងលើការដឹកជញ្ជួនទំនិញផ្សេងៗ សេវាធានារ៉ាប់រងហានិភ័យទាំងអស់របស់អ្នកម៉ៅការ សេវាធានារ៉ាប់រងអាកាសចរណ៍ សេវាធានារ៉ាប់រងយានយន្ត សេវាធានារ៉ាប់រងសុខភាព ធានារ៉ាប់រងបំណុលសាធារណៈ និងសេវាធានារ៉ាប់រងផ្សេងៗជាច្រើនទៀត។៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]