ភ្នំពេញ៖ ក្រុមហ៊ុន គ្លូប៊លហែល អាស៊ីប៉ាស៊ីហ្វីក ( GlobalHealth Asia Pacific ៖GHAPAC) របស់ប្រទេសសិង្ហបុរី កាលពីរសៀល ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២ នៅសណ្ឋាគារ Hyatt Regency Phnom Penh បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនិងផ្តល់សិទ្ធិផ្តាច់មុខ ដល់ក្រុមហ៊ុន ខេម ជេដ អេស៊ាខូអិលធីឌីដែលជាក្រុមហ៊ុនផ្តល់សេវាកម្មសុខភាព និងវេជ្ជសាស្រ្តទេសចរណ៍អន្តរជាតិ នាំមុខគេនៅកម្ពុជា នៅសណ្ឋាគារ Hyatt Regency Phnom Penh។
ក្រុមហ៊ុន GlobalHealth Asia Pacific គឺជាក្រុមហ៊ុនទស្សនាវដ្តីសុខភាពអន្តរជាតិនៅអាស៊ីប៉ាស៊ីហ្វិកនិងបានបោះពុម្ពតាំងពីឆ្នាំ ២០១១មកម្លេះ។ គ្លូប៊លហែលគឺជាទស្សនាវដ្ដីតែមួយគត់ដែលមាននៅលើក្រុមហ៊ុនអាកាសចរណ៍ធំៗទាំងអស់ជុំវិញពិភពលោកមានដូចជា៖ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុ(Singapore airline), Royal Brunei Airlines, American Airlines, Air Canada, Lufthansa, Virgin Atlantic, Etihad Airways និង Swiss Air ក្នុងទម្រង់ DIGTAL (www.globalhealthasiapacific.com)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅឆ្នាំ ២០១៦ GHAPAC បានទទួលពានរង្វាន់មន្ទីរពេទ្យដំបូងរបស់ខ្លួនជាមួយនឹងព្រឹត្តិការណ៍ maiden ក្នុងប្រទេសថៃ ហើយជាបន្តបន្ទាប់បានឈ្នះពានរង្វាន់ប្រចាំឆ្នាំនៅកោះបាលី ក្នុង ឆ្នាំ ២០១៧,នៅ ហូជីមិញឆ្នាំ ២០១៨, នៅកូឡាឡាំពួរ ក្នុងឆ្នាំ ២០១៩,សិង្ហបុរីក្នុងឆ្នាំ ២០២០ និងនៅទីក្រុងកូឡាឡាំពួរ ជាមួយ សិង្ហបុរី ជាថ្មីម្តទៀត ក្នុងឆ្នាំ២០២១។
បន្ទាប់ពីទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពជាច្រើន GHAPAC បានឈ្នះពានរង្វាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ/គ្លីនិករបស់ខ្លួនក្នុងឆ្នាំ ២០២១ហើយ នឹងត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ឆ្នាំ២០២២ នៅទីក្រុងបាងកក នៅថ្ងៃទី ៦ និងទី ៧ ខែសីហា ខាងមុខនេះបន្តទៀត។
ទន្ទឹមគ្នានេះដែរប្រទេសកម្ពុជាគឺជាកន្លែងសម្រាប់មជ្ឈមណ្ឌលវេជ្ជសាស្ត្រនិងមន្ទីរពេទ្យសំខាន់ៗមួយចំនួនហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះយើងសង្កេតឃើញថានៅក្នុងមជ្ឈមណ្ឌលនិមួយៗមានភាពរីកចំរើនគួរឱ្យកត់សម្គាល់។ដូចនេះដើម្បីទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការផ្តល់នូវការថែទាំអ្នកជំងឺឆ្នើម និងដើម្បីឆ្លើយតបនឹងការយកចិត្តទុកដាក់របស់ពួកគេ GlobalHealth កំពុងចាប់ដៃគូជាមួយ Cam-Jade Asia ដើម្បី រៀបចំពានរង្វាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ/គ្លីនិក និងមជ្ឈមណ្ឌលថែរក្សាសម្ផស្សដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលនឹងប្រព្រត្តិទៅនៅថ្ងៃទី ២៧ខែឧសភា ឆ្នាំ ២០២២ នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ ដែលក្នុងនោះតម្រូវឱ្យមជ្ឈមណ្ឌលវេជ្ជសាស្រ្តនិមួយៗ មានការដាក់ពាក្យជាមុន មកគណៈកម្មការរបស់ GlobalHealth។ បន្ទាប់ពីការសំរេចជាប់ចំណាត់ថ្នាក់ ពួកគេនឹងមានសិទ្ធិចូលរួមក្នុងពិធីប្រគល់ពានរង្វាន់ ដោយក្នុងនោះផងដែរ GHAPAC នឹងផ្តល់រង្វាន់ទទួលស្គាល់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ និងគ្លីនិកល្អបំផុតក្នុងឯកទេសជាច្រើនរាប់ចាប់ពីផ្នែកមហារីក បេះដូង ទន្តសាស្ត្រ និងជាង ៣០ប្រភេទឯកទេសផ្សេងទៀត។វានឹងក្លាយជាការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងដែលគ្លីនិកបានដាក់បញ្ចូលនិងសម្រេចបាននូវឧត្តមភាពនៅក្នុងឯកទេសរបស់ពួកគេ តាមស្តង់ដាអន្តរជាតិ។
លោកវេជ្ជបណ្ឌិត Ravi Shrestha ដែលជាសហស្ថាបនិកនៃGHQIAផ្នែកទទួលស្គាល់គុណភាពនៃសុខភាពសកលបានថ្លែងថា៖ព្រឹត្តិការណ៍នេះ នឹងត្រូវបានផ្សព្វផ្សាយជាអន្តរជាតិក៏ដូចជានៅលើប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសកម្ពុជាមិនត្រឹមតែជាគោលដៅទេសចរណ៍ប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្ហាញពីការរីកចម្រើនរបស់ខ្លួនក្នុងផ្នែកវេជ្ជសាស្រ្ត ទាំងគុណភាព និង សេវាកម្មទទួលស្គាល់ជាអន្តរជាតិ GHQIA ស្ថាបន័សុខភាពពិភពលោក អាស៊ីប៉ាស៊ីហ្វិក។
លោក Narender Panjwani ជាស្ថាបនិកនៃ Global Health Asia Pacific នៃប្រទេសសិង្ហបុរី GHQIA សូមអញ្ជើញលោកអ្នកជាស្ថាបនិកក្លីនិក និងមជ្ឈមណ្ឌលវេជ្ជសាស្រ្តទាំងអស់ចូលរួមដាក់ពាក្យប្រកួតក្នុងកម្មវិធីប្រគល់ពានរង្វាន់មជ្ឈមណ្ឌលសុខភាពប្រចាំប្រទេសកម្ពុជាដែលនឹងប្រារព្ធឡើងនៅទីក្រុងភ្នំពេញនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២ ខាងមុខនេះទាំងអស់គ្នា ព្រោះវាជាការបោះពុម្ពលើកទីមួយ នៃពានរង្វាន់ APAC ក្នុងប្រទេសកម្ពុជា។ យើងទន្ទឹងរង់ចាំការចូលរួម និងការគាំទ្ររបស់អ្នក។
លោកជំទាវ ពិន នេត្រា អគ្គនាយិកា ក្រុមហ៊ុន ខេមជេដ អេស៊ា បានគូសបញ្ជាក់បន្ថែមថា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]