តារាកម្សាន្ត÷  នៅព្រឹកថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២នេះ យោងតាមប្រភពពីសារព័ត៌មានថៃ ทีวีพูล TVPool បានបញ្ជាក់ថានៅទីបញ្ជាការដ្ឋាននគរបាលខេត្តភូមិភាគទី១ លោកឧត្តមសេនីយ៍ទោ ជិន ផាត ភុមជីត អគ្គស្នងការរងនគរបាលជាតិទី១ បានលាតត្រដាងពីការវិវត្តនៃករណីស្លាប់របស់តារាសម្ដែងដ៏ល្បីTangmo Nida  ដែលធ្លាក់ពីលើទូកល្បឿនលឿន នៅកណ្តាលទន្លេចៅប្រាយ៉ា ដោយលោកបញ្ជាក់ថា សមត្ថកិច្ចមិនទាន់បញ្ចប់ករណីនេះទេ ខណ:ដែលការធ្វើកោសល្យវិច័យរកឃើញថា មាន​ស្នាម​របួស​ត្រង់​ក្បាល ដងខ្លួន និង​ធ្មេញ​ខុស​ប្រក្រតី​ដោយសារ​តែការលង់ទឹក។លោកក៏បានបញ្ជាក់ថាករណីស្លាប់របស់ Tangmo Nida គឺជាករណីគ្រោះថ្នាក់។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយមហាជន និងអ្នកលេងបណ្តាញសង្គមជាច្រើនបានសម្តែងមតិផ្ទុយគ្នាពីការលើកឡើងខាងលើនេះ ដោយមានអ្នកតាមដានព័ត៌មានសង្គមខ្លះថាករណីTangmo ជាករណីឃា.ត.កម្មច្រើនជាងគ្រោះថ្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ផងដែរថាគិតមកត្រឹមថ្ងៃសុក្រនេះ សមត្ថកិច្ច និងក្រុមជំនាញនៅមិនទាន់ប្រកាសបិទបញ្ចប់សំណុំរឿងនេះនៅឡើយទេខណ:ដែលមហាជននៅតែទាមទារឲ្យមានយុត្តិធម៌ចំពោះ Tangmo៕

ប្រភព៖: ทีวีพูล TVPool

លោកឧត្តមសេនីយ៍ទោ ជិន ផាត ភុមជីត
តារាសម្តែងស្រី Tangmo Nida
តារាសម្តែងស្រី Tangmo Nida
តារាសម្តែងស្រី Tangmo Nida

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]