ជាង ៤ខែចុងក្រោយនេះ តួលេខអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួនក្បែរ ១លាននាក់ហើយ ធ្វើឲ្យតួលេខអ្នកស្លាប់សរុបទូទាំងពិភពលោករំកិលឡើងលើស ៦លាននាក់គិតត្រឹមសប្ដាហ៍នេះ។ ទិន្នន័យអ្នកស្លាប់រាល់ថ្ងៃរបស់កូវីដថមថយច្រើនហើយ ចុះហេតុអ្វីបានជា WHO នៅតែបារម្ភ?
គិតទៅស្លាប់រាល់ថ្ងៃអត់ក្រោម ១១ម៉ឺននាក់ទេ តែឥឡូវធ្លាក់មកត្រឹមល្បាក់ ៧ពាន់នាក់ តាំងពីពាក់កណ្ដាលខែកុម្ភៈមក។ នេះជាតួលេខទាបបំផុតមិនធ្លាប់មាន តាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រធានអង្គការ WHO លោក Tedros Adhanom Ghebeyesus បានបង្ហាញសាររំលេចក្ដីបារម្ភជុំវិញវិបត្តិជំងឺរាតត្បាតកូវីដសាកលថា ទោះជាស្ថានភាពកូវីដហាក់ធូរស្បើយ អ្នកឆ្លងអ្នកស្លាប់ថយចុះក្នុងកម្រិតល្អច្រើន តែមានប្រទេសច្រើនណាស់កំពុងប្រឈមកម្រិតខ្ពស់ក្នុងការឈឺសម្រាកព្យាបាលនៅពេទ្យ ឬស្លាប់បាត់បង់ជីវិតអ្នកជំងឺកូវីដ១៩ នៅឡើយ។
សហរដ្ឋអាមេរិកជាប្រទេសដែលមានអ្នកឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ១៩ ច្រើនបំផុតក្នុងចំណោមតួលេខអ្នកស្លាប់សរុបជាង ៦លាននាក់ នៅអាមេរិកតែឯងបាត់បង់ពលរដ្ឋខ្លួនដោយសារកូវីដ១៩ ប្រមាណ ៩៦ម៉ឺននាក់ហើយ។ ឯ ៣ ប្រទេសនៅកំពូលតារាងផ្សេងទៀតបន្ទាប់ពីអាមេរិកមាន ប្រេស៊ីល រុស្ស៊ី និងម៉ិកស៊ិក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]