ភ្នំពេញ៖ បើនិយាយដល់កម្មវិធីប្រកួតបវរកញ្ញា Miss Teen International Cambodia កាលពីពេលថ្មីៗនេះ ទើបតែស្វែងរកឃើញម្ចាស់មកុដឯកចំនួនពីរនាក់រួច ដែល MTIC 2021 បានទៅលើកញ្ញា ឌី បញ្ញាវិមាលា និងMTIC 2022 បានទៅលើកញ្ញា សុខ និដាណាត់។ ក្នុងនោះក៏មានបវរកញ្ញាលំដាប់រងចំនួន៤រូបផងដែរ ដោយលំដាប់រងទី១កញ្ញា ប៊ុនរ៉ែន ធារីកា លំដាប់រងទី២កញ្ញា ណូ ហ្វារីដា លំដាប់រងទី៣កញ្ញា ពេជ្រ រស្មី និងលំដាប់រងទី៤បានបានទៅលើកញ្ញា អ៊ុក សាវរីយ៍។ 

លើសពីនេះទៅទៀត ក្រោយបញ្ចប់ការប្រកួតគេឃើញបវរកញ្ញាទាំង៦រូបនេះ ទទួលបានឱកាសជាច្រើនក្នុងវិស័យសិល្បៈ តាមរយៈការថតម៉ូត និងថតស្ពតពាណិជ្ជកម្មផ្សេងៗជាច្រើនទៀតផងដែរ។ ពិតណាស់ ស្របពេលទទួលការងារថតស្ពតផ្សេងៗ គេក៏សម្លឹងឃើញថាបវរកញ្ញាទាំងអស់សុទ្ធសឹងតែមានសមត្ថភាពខ្លាំង ពូកែពិតៗ បើទោះបីម្នាក់ៗនៅក្មេងមានអាយុតិចក៏ដោយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ មានបវរកញ្ញាឯក  MTIC 2021កញ្ញា ឌី បញ្ញាវិមាលា  MTIC លំដាប់រងទី២កញ្ញា ណូ ហ្វារីដា Miss Rising Starកញ្ញា ប៉ាង ពេជ្ររចនា និងMiss Charming MTICកញ្ញា វោត លក្ខិណា បានទទួលការងារថ្មីមួយបន្ថែមទៀតគឺជាការថតស្ពតពាណិជ្ជកម្ម។ តួយ៉ាង អាចនិយាយបានថានេះជាជំហានដំបូងដែលបវរកញ្ញាទាំង៤រូបនេះ បានបង្ហាញសមត្ថភាពលើវិថីសិល្បៈ ដើម្បីមានឱកាសអាចបន្តដំណើរលើវិថីមួយនេះបន្តបន្ទាប់ទៀតផងដែរ។ ហើយសូមរង់ចាំមើលវីដេអូថតស្ពតបវរកញ្ញាទាំង៤រូបនេះទាំងអស់គ្នា ថាតើម្នាក់ៗអាចធ្វើបានល្អដល់កម្រិតណា៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

  MTIC 2021 កញ្ញា ឌី បញ្ញាវិមាលា
  MTIC លំដាប់រងទី២កញ្ញា ណូ ហ្វារីដា
Miss Rising Star កញ្ញា ប៉ាង ពេជ្ររចនា 
កញ្ញា វោត លក្ខិណា Miss Charming MTIC 2021
សកម្មភាពថតស្ពត​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]