កម្ពុជា÷ កាលពីពេលថ្មីៗនេះ យោងតាមហ្វេសប៊ុកនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងCDC បានបញ្ជាក់ថាកម្ពុជាយេីងបានរកឃេីញករណីជំងឺផ្តាសាយបក្សី ប្រភេទA/H9 (Influenza A/H9) លើមនុស្សរកឃេីញតាមរយ:ប្រព័ន្ធតាមដានជំងឺរលាកសួតរបស់ក្រសួងសុខាភិបាល ។
យ៉ាងណាមិញ ចំពោះករណីជំងឺផ្តាសាយបក្សីនេះកេីតលេីទារិកាអាយុ១ឆ្នាំ១ខែ ដោយមានរោគសញ្ញា គ្រុនក្តៅ ក្អក និង ពិបាកដកដង្ហើម បានទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប រស់នៅភូមិត្រពាំងរុន ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ដោយនៅក្នុងភូមិមានមាន់ងាប់ជាបន្តបន្ទាប់ចាប់តាំងពីខែកុម្ភ: ២០២២ ។រីឯលទ្ធផលបញ្ជាក់ដោយមន្ទីរពិសោធន៍ថ្នាក់ជាតិនៅថ្ងៃទី១០ ខែ មិនា ឆ្នាំ ២០២២ បញ្ជាក់ថាវិជ្ជមាន Influenza A/H9។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមពុកម៉ែ បងប្អូន និងប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]