ថៃ៖ ពិតណាស់ បន្ទាប់ពីការចាក់ចេញរបស់ Tangmo ទៅអស់រយៈពេលជាង១០ថ្ងៃមកនេះ មានប្រិយមិត្តទាំងក្រៅស្រុកនិងក្នុងស្រុក មានការនឹករលឹកដល់រូបនាងជាខ្លាំង ជាពិសេស សម្លេងស្រែករកយុត្តិធម៌ឲ្យ Tangmo ក៏នៅតែបន្តែមិនទាន់បញ្ឈប់នៅឡើយទេ។
ដោយឡែក នៅថ្ងៃនេះផ្ទាល់ផងដែរ ពិធីបុណ្យស.ព របស់ Tangmo ដែលរៀបចំចាត់ចែងឡើងដោយ រៀមច្បងតារាស្រី Aum Patcharapa និងអ្នកចាត់ការរបស់នាង បានប្រារព្ធចាប់ផ្ដើមនៅថ្ងៃទី ១១ខែមីនាឆ្នាំ ២០២២ នេះតែម្ដងដែលក្នុងនោះ ទោះបីពិធីបុណ្យចាប់ផ្តើមក៏ពិតមែន ប៉ុន្តែសាក.ស.ព Tangmo ក៏ទាន់អាចយកមកធ្វើបុណ្យបានដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ អ្វីដែលធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍នោះគឺ នៅមុននេះបន្តិច មានការចែកចាយរូបភាពក៏ដូចជាសកម្មភាពជាច្រើន ដែលលេចវត្តមាន Gatick ដែលជាមិត្ត២០ឆ្នាំរបស់ Tangmo ដែលស្ថិតក្នុងហេតុការណ៌នៃការធ្លាក់ទឹករបស់ Tangmo បានមកចូលរួមបុណ្យស.ព និងមានបាច់ផ្កាមកជាមួយផងដែរ។ ប៉ុន្តែ Gatick យកតែផ្កាមកដាក់ហើយទៅវិញភ្លាមតែម្ដង៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]