ថៃ៖ ដូចដែលប្រិយជ្រាបហើយថា រឿងរ៉ាវស្នេហារបស់តារាសម្ដែងជួរមុខ Ploy Chermarn ធ្លាប់បានទាក់ទងជាមួយនឹងតារាប្រុសជាច្រើននាពេលកន្លងមក តែស្នេហារបស់នាងជាមួយតារាប្រុសទាំងនោះ តែងជួបរឿងបាក់បែកជាបន្តបន្ទាប់។
ដោយឡែក មួយរយៈចុងក្រោយនេះ Ploy ស្រាប់តែបង្ហាញវត្តមាន និងតែងតែទៅនេះទៅនោះជាមួយតារាស្រី Claudine Craig យ៉ាងស្និទ្ធស្នាល ធ្វើឲ្យគ្រប់គ្នាមិនគិតមិនបានទេថា អ្នកទាំងពីកំពុងមានទំនាក់ទំនងស្នេហាភេទដូចគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហើយក្នុងពេលថ្មីៗនេះដែរ បើយោងតាមប្រភពពី Thairath បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែមីនា Ploy Chermarn បានបញ្ជាក់ថា នាងពិតជាមានទំនាក់ទំនងស្នេហាជាមួយ Claudine Craig ពិតមែន ដោយពួកគេបានទាក់ទងគ្នាជាងមួយឆ្នាំហើយ។ Ploy Chermarn សារភាពថា នាងនិងគូស្នេហ៍មិនដែលលាក់បាំងទំនាក់ទំនងបែបមិត្តភ័ក្តិទេ ប៉ុន្តែបើរឿងស្នេហាវិញ នាងកម្រនឹងបើកចំហរតាមប្រព័ន្ធផ្សព្វផ្សាយណាស់ ព្រោះមិនចង់ធ្វើជាកណ្តាលនៃការចាប់អារម្មណ៍របស់មហាជន។ តែយ៉ាងណាមិញ ពេលវេលាកន្លងមកនេះ Ploy និងគូស្នេហ៍កាន់តែបើកចំហរ និងមិនលាក់បាំងអ្វីទៀតនោះទេ ដែលធ្វើឲ្យហ្វេនៗ និងអ្នកគាំទ្រការស្រលាញ់ភេទដូចគ្នា មានការពេញចិត្តជាខ្លាំង៕
ប្រភព៖ Zing News
ទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]