ប្រទេសថៃ ៖ ក្រោយចេញដំណើរពីប្រទេសកម្ពុជា បេក្ខភាព Mister Global ខ្មែរឆ្នាំ២០២២ លោក ហោ សុវណ្ណគីរីដា ស្រាប់តែ បាត់ដំណឹងដោយ ការបង្ហោះសារលើបណ្តាញសង្គមរបស់រូបលោក ចុងក្រោយគេគឺ នៅថ្ងៃទី ០៧ មីនា កន្លងទៅនេះ ខណៈរូបលោក បានទៅដល់ ព្រលានយន្តហោះសុវណ្ណភូមិ ប្រទេសថៃ ជាហេតុធ្វើឲ្យហ្វេនៗជ្រួលច្របល់ ព្រោះសុទ្ធៗបាត់ដំណឹង សូម្បីតែរាមច្បង ក៏ទាក់ទងមិនបាន។

យ៉ាងណាក្តី មកដល់មុននេះបន្តិច ក៏ទទួលបានដំណឹងរូបលោកវិញ កំពុងតែធ្វើដំណើររួមរថយន្តតែមួយ ជាមួយនឹង បេក្ខភាពប្រទេសបារាំង និង​ឆែក ទៅចូលរួមការប្រកួត ខណៈការកម្មវិធី បានចាប់ផ្តើមតាំង ២ថ្ងៃមុនម្លេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះ បេក្ខភាពតំណាងខ្មែរ និងបេក្ខភាព២រូបនេះ ផ្សេងទៀត មិនបានបាត់ខ្លួនទៅណាឡើយ ដោយអ្នកទាំង៣ បានធ្វើចត្តាឡីស័ក ក្នុងនោះ បេក្ខភាពបារាំងបានបញ្ជាក់ថា ខ្លួនលោកបានតេស្តរហ័សវិជ្ជមាន កាលពីប៉ុន្មានថ្ងៃមុននេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  លោក ហោ សុវណ្ណគីរីដា
  លោក ហោ សុវណ្ណគីរីដា
  លោក ហោ សុវណ្ណគីរីដា
  លោក ហោ សុវណ្ណគីរីដា
  លោក ហោ សុវណ្ណគីរីដា
រូបភាព
វីដេអូ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]