តារាកម្សាន្ត÷ កាលពីថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២កន្លងទៅម្សិលមិញនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និងជាពិសេសមហាជនដែលជាអ្នកកំពុងតាមដានរឿងក្តី Tangmo បានផ្ទុះការរិះគន់ខ្លាំងៗទៅលើម្តាយរបស់តារាស្រីថៃ Tangmo ក្រោយពេលដែលអ្នកម្តាយប្រ៊េនៗហាយសូរូបនេះ បានបង្ហាញស្នាមញញឹម និងសកម្មភាពសិ្នទ្ធស្នាលជាមួយនឹងបុរសម្នាក់នៅក្នុងកំឡុងពេលបុណ្យសពរបស់កូនស្រីខ្លួន។
ជាក់ស្តែងនៅក្នុងរូបថតប៉ុន្មានសន្លឹក ដែលទទួលបានពីសំណាក់ក្រុមអ្នកសារព័ត៌មានបានបង្ហាញអំពីស្នាមញញឹមដ៏ស្រស់បស់ និងកាយវិការដ៏ស្និទ្ធស្នាលរបស់អ្នកម្តាយរូបនេះទៅកាន់បុរសម្នាក់ ដែលខុសប្លែកពីអ្នកដទៃដែលគេកំពុងតែកាន់ទុក្ខការស្លាប់របស់តារាស្រីថៃ Tangmo Nida។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅម្តាយរបស់តារាស្រីថៃ Tangmo Nida ក៏ធ្លាប់ទទួលបានការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជនផងដែរ ក្រោយពេលដែលបានឃើញម្តាយតារាស្រីរូបនេះស្ពាយកាបូបប្រ៊េនតម្លៃរាប់សិបពាន់ដុល្លារឯណោះ៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]