ពិភពលោក÷ កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមប្រភពពីសារព័ត៌មានដ៏ល្បី Reuters បានបញ្ជាក់ថា អង្គការសុខភាពពិភពលោក (WHO)  បានណែនាំអ៊ុយក្រែនឱ្យបំផ្លាញមេរោគបង្កជំងឺឆ្លង ដែលគំរាមកំហែងខ្ពស់ នៅក្នុងមន្ទីរពិសោធន៍សុខភាពសាធារណៈ ដើម្បីការពារការកំពប់ ដែលនាំឱ្យមានជំងឺឆ្លងទៅប្រជាជន។

យ៉ាងណាមិញ ការបញ្ជាក់របស់ អង្គការសុខភាពពិភពលោកបែបនេះ ធ្វើឡើងបន្ទាប់ពីរុស្ស៊ីបានចោទអាមេរិកថាបាន បើកមន្ទីរស្រាវជ្រាវជីវសាស្ត្រសម្រាប់សង្គ្រាមនៅអ៊ុយក្រែន និងស្នើឲ្យមានការស្រាវជ្រាវឲ្យបានល្អិតល្អន់ជាទីបំផុតចំពោះរឿងមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២នេះ សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែននៅមិនទាន់បិទបញ្ចប់នៅឡើយទេ ខណ:ដែលភាគីទាំងសងខាងនៅតែបន្តប្រយុទ្ធគ្នា បើទោះបីជាមានការចរចាពីរលើករួចមកហើយក្តី៕

អង្គការសុខភាពពិភពលោក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]