កោះហាវ៉ៃ៖ ពិតណាស់ ជិត ២ខែមកហើយបន្ទាប់ពី ពិធីមង្គលការរបស់តារាសម្ដែង Park Shin Hye និង Choi Tae Joon បានកើតឡើង ដោយមនុស្សជាច្រើននៅតែចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរាល់ទង្វើរបស់គូស្វាមីភរិយាថ្មីមួយគូនេះ។ ហើយចំណងអាពាហ៍ពិពាហ៍របស់ពួកគេ ពិត​ជា​មាន​សុភមង្គល​ខ្លាំង​ ព្រម​ទាំងកំពុង​ត្រៀម​ស្វាគមន៍​កូន​ដំបូង​ក្នុង​ខែ​មិថុនា​ខាង​មុខផងដែរ។

ដោយឡែក ថ្មីៗ​នេះ​អ្នក​គាំទ្រ​ទើបតែប្រមាញ់រូបថតបានតារាទាំងពីរនាក់នេះ បាន​ទៅ​ក្រេប​ទឹកឃ្មុំ​នៅ​កោះ​ហាវ៉ៃសហរដ្ឋអាមេរិក។ ប៉ុន្តែក្នុងនោះ អ្នកគាំទ្រក៏ចាប់បានដែរថា តារាចម្រៀងនិងសម្ដែង D.O សមាជិកក្រុម EXO និងមិត្តភក្តិផ្សេងទៀត ក៏ទៅវិស្សមកាលជាមួយ Park Shin Hye និង Choi Tae Joon ដែរ។ ដែលរូបភាពនេះ ធ្វើឲ្យមហាជន​​លាន់​មាត់​ និងឆ្ងល់ថា តើ​តារា​ប្រុសរូបនោះ​ទៅ​ក្រេប​ទឹក​ឃ្មុំ​ជាមួយគេដែរឬ​អ្វី?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ យើងក៏មិនអាចសន្មត់រឿងរ៉ាវយ៉ាងម៉េចតាមរយៈរូបភាពនោះទេ ប៉ុន្តែ D.O និងមិត្តភក្តិរបស់គេ ទើបតែជិះយន្តហោះទៅ Hawaii ដើម្បីរីករាយវិស្សមកាល ក្រោយប្ដីប្រពន្ធពីរនាក់ប៉ុណ្ណោះ ហើយចៃដន្យត្រូវមកលេងទីតាំងតែមួយហើយនោះ ពួកគេក៏ទៅដើរលេងជាមួយគ្នាតែម្ដងទៅ។

គួរបញ្ជាក់ថា D.O មានទំនាក់ទំនងជិតស្និទ្ធជាមួយ Choi Tae Joon។ ហើយកាលពីពេលនៅក្នុងពិធីមង្គលការរបស់ Park Shin Hye និង Choi Tae Joon សមាជិកក្រុម EXO រូបនេះ ថែមទាំងបានឡើងច្រៀងយ៉ាងពីរោះជូនដល់កូនកំលោះនិងកូនក្រមុំផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

Park Shin Hye និង Choi Tae Joon
D.O
រូបភាពគេប្រមាញ់បាន

ប្រភព៖kenh14.vn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]