បរទេស៖ ថ្មីៗនេះ បន្ទាប់ពីរូបភាពមួយចំនួនរបស់ Harnaaz Sandhu ជា Miss Universe 2021 ដែលបានបង្ហោះលើប្រពន្ធអ៊ីនធើណែត យើងឃើញថាមហាជនក៏ដូចជាអ្នកធ្លាប់គាំទ្រ មានការភ្ញាក់ផ្អើលនិងនាំគ្នាយកមកជជែកវែកញែក រិះគន់យ៉ាងចាស់ដៃ ដោយសារតែបវរកញ្ញរូបនេះមានការឡើងទម្ងន់ខ្លាំង។
ទន្ទឹមនឹងនេះ បន្ទាប់ពីការរិះគន់កាន់តែច្រើន នៅក្នុងបទសម្ភាសន៍ចុងក្រោយមួយរបស់ Catriona Gray បវរកញ្ញាចក្រវាលឆ្នាំ ២០១៨ ហ្វីលីពីន ក៏បានចែករំលែកអារម្មណ៍របស់នាងជាមួយប្រព័ន្ធផ្សព្វផ្សាយទាក់ទងជាមួយបញ្ហានេះ ព្រោះនាងក៏ធ្លាប់បានឆ្លងកាត់ការរិះគន់លើរាងកាយរបស់នាងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយក្នុងនោះ នាងបានចេញមុខការពារសិទ្ធិ និងបង្ហាញពីអារម្មណ៍ដោយនិយាយក្នុងបទសម្ភាសន៍នោះថា៖
គួររំឮកផងដែរថា យោងតាម Missosology បានឲ្យដឹងថា Catriona Gray ក៏ធ្លាប់ជួបប្រទះនឹងភាពចម្រូងចម្រាស ក៏ដូចជាពាក្យពេចន៍មិនល្អបែបនេះ ដូចគ្នានឹង Harnaaz Sandhu បវរកញ្ញាថ្មីដែរ បន្ទាប់ពីកម្មពិធីគ្រងមកុដរួចហើយ។ ដូច្នេះនាងពិតជាយល់បានមួយផ្នែកពីអារម្មណ៍របស់ក្មេងជំទង់ម្នាក់ដែលត្រូវគេរិះគន់។ ហើយកាលនោះ នាងមិនត្រឹមតែរងការរិះលើការឡើងទម្ងន់ទេ បវរកញ្ញាហ្វីលីពីនរូបនេះ ក៏រងការរិះគន់ពីកង្វះនៃការដើរម៉ូតផងដែរ៕
ប្រភព៖ zingnews.vn
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]