អ្នកជំងឺទឹកនោមផ្អែមមិនត្រឹមតែមានផលវិបាកសុខភាពច្រើនយ៉ាងទេ ថែមទាំងមានហានិភ័យខ្ពស់ក្នុងការកើតជំងឺបាក់ទឹកចិត្តទៀតផង។ ពេលបាក់ទឹកចិត្ត អ្នកជំងឺទឹកនោមផ្អែមអាចមានអាការៈអ្វីខ្លះ? ប៉ះពាល់ដល់ជំងឺទឹកនោមផ្អែមបែបណា? គួរធ្វើម៉េច?
ភាពលំបាកនៃការគ្រប់គ្រងជំងឺទឹកនោមផ្អែមងាយនឹងធ្វើឱ្យអ្នកជំងឺទឹកនោមផ្អែមមានភាពតានតឹងដែលបង្កទៅជាជំងឺបាក់ទឹកចិត្តណាស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកជំងឺទឹកនោមផ្អែមដែលបាក់ទឹកចិត្តអាចមានអាការៈដូចជា៖
- គេងមិនលក់
- បាត់បង់ចំណង់ចំណូលចិត្ត
- អស់សង្ឃឹម
- ល្វើយគ្មានកម្លាំង
- ពិបាកផ្ចង់អារម្មណ៍
- ញុំាច្រើន ឬមិនឃ្លាន
ប្រសិនបើយើងមានជំងឺទឹកនោមផ្អែម ហើយបាក់ទឹកចិត្ត អាការៈជំងឺទឹកនោមផ្អែមរបស់យើងនឹងកាន់តែវិវឌ្ឍធ្ងន់ធ្ងរ ព្រោះជំងឺបាក់ទឹកចិត្តអាចបណ្តាលឱ្យយើងញ៉ាំអាហារមិនល្អចំពោះសុខភាព មិនសូវហាត់ប្រាណ ជក់បារី ឡើងទម្ងន់ ពិបាកផ្ចង់អារម្មណ៍ ដែលអាចរំខានដល់ការគ្រប់គ្រងជំងឺទឹកនោមផ្អែម។
ដូច្នេះយើងត្រូវព្យាបាលជំងឺបាក់ទឹកចិត្តឱ្យបានកាន់តែឆាប់កាន់តែល្អ។ ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនក្នុងការកាត់បន្ថយអាការៈបាក់ទឹកចិត្ត៖
១. ចំណាយពេលធ្វើរឿងចូលចិត្ត
យើងអាចចំណាយពេលខ្លះជួបបងប្អូន មិត្តភ័ក្ដិ ដើរផ្សារ ដើរលំហែរ លេងហ្គេម ឬលេងជាមួយចៅជាដើមដើម្បីបន្ធូរអារម្មណ៍។
២. ហាត់ប្រាណ
នៅពេលយើងហាត់ប្រាណ រាងកាយយើងនឹងបញ្ចេញសារធាតុ Endorphins ដែលធ្វើឱ្យយើងមានអារម្មណ៍ល្អ។ លើសពីនេះទៅទៀត ការហាត់ប្រាណក៏អាចជួយឱ្យយើងគ្រប់គ្រងទម្ងន់ កាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម និងជួយឱ្យរាងកាយយើងប្រើប្រាស់អាំងស៊ុយលីនបានល្អដែលមានប្រយោជន៍ដល់ការគ្រប់គ្រងជំងឺទឹកនោមផ្អែម។
៣. កាត់បន្ថយភាពតានតឹង
នៅពេលយើងមានភាពតានតឹងយូរអង្វែង រាងកាយយើងនឹងផលិតអ័រម៉ូន cortisol ច្រើនដែលធ្វើឱ្យយើងគេងមិនលក់ បាក់ទឹកចិត្ត និងប៉ះពាល់សុខភាពជាខ្លាំង។ យើងអាចកាត់បន្ថយភាពតានតឹងតាមរយៈការស្តាប់តន្រ្តី តាំងសមាធិ ហាត់យូហ្កា ឬដើរលំហែរជាដើម។
៤. គេងឱ្យបានគ្រប់គ្រាន់
ជាទូទៅ បើយើងបាក់ទឹកចិត្ត យើងអាចគេងមិនលក់ ឬគេងច្រើនជ្រុលដែលសុទ្ធតែជាកត្តាធ្វើឱ្យយើងមានអារម្មណ៍មិនល្អ និងធីងធោង។ យើងត្រូវព្យាយាមគេងឱ្យបាន ៨ ម៉ោងក្នុងមួយថ្ងៃទើបល្អ។
មុនគេងយើងអាចអានព្យាយាមសៀវភៅ ឬឈប់មើលទូរទស្សន៍ ឬទូរស័ព្ទមួយម៉ោងមុនដើម្បីឱ្យរាងកាយយើងសម្រាក និងងងុយគេង។
៥. ញុំាអាហារសម្បូរជាតិសង្ក័សី
តាមការសិក្សាបានឱ្យដឹងថា ការខ្វះជាតិសង្ក័សីអាចធ្វើឱ្យយើងបាក់ទឹកចិត្ត ដូច្នេះយើងអាចញុំាអាហារសម្បូរជាតិសង្ក័សីដូចជា សណ្តែក គ្រាប់ផ្លែឈើ គ្រាប់ធញ្ញជាតិ គ្រាប់ល្ពៅ និង គ្រឿង សមុទ្រជាដើម។
៦. ញុំាអាហារសម្បូរអាស៊ីដខ្លាញ់អូមេហ្គា-៣
ការញុំាអាហារសម្បូរអាស៊ីដខ្លាញ់អូមេហ្គា-៣ ដូចជាត្រីសាម៉ុង ប្រេងអូលីវ គ្រាប់ផ្លែឈើ គ្រាប់ឈៀឬផ្លែបឺរជាដើមអាចជួយឱ្យយើងមានអារម្មណ៍ល្អ ហើយថែមទាំងមានប្រយោជន៍ច្រើនដល់សុខភាពយើងទៀតផង។
៧. ចៀសវាងគ្រឿងស្រវឹង
ការញុំាគ្រឿងស្រវឹងមិនត្រឹមតែមិនអាចបំបាត់ទុកយើងទេ តែធ្វើឱ្យអាការៈបាក់ទឹកចិត្តកាន់តែធ្ងន់ធ្ងរព្រោះជាតិអាល់កុលក្នុងគ្រឿងស្រវឹងអាចធ្វើឱ្យថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្តគ្មានប្រសិទ្ធិភាព។
ម្យ៉ាងទៀត គ្រឿងស្រវឹងធ្វើឱ្យប៉ះពាល់សុខភាពទូទៅរបស់យើងដែលធ្វើឱ្យអាការៈជំងឺទឹកនោមផ្អែមកាន់តែធ្ងន់ធ្ងរ។
៨. ឈប់គិតអវិជ្ជមាន
ជំងឺបាក់ទឹកចិត្តមិនត្រឹមតែធ្វើឱ្យយើងមានអារម្មណ៍មិនល្អប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យយើងគិតអវិជ្ជមានច្រើនទៀតផង។ ការព្យាយាមគិតវិជ្ជមាន និងអ្វីល្អៗអាចជួយឱ្យអារម្មណ៍យើងប្រសើរឡើង។
អ្នកជំងឺទឹកនោមផ្អែមដែលមានអាការៈបាក់ទឹកចិត្តយូរជាងពីរសប្តាហ៍ គួរទៅពិគ្រោះជាមួយពេទ្យចិត្តសាស្រ្ត ព្រោះបើទុកយូរនឹងបណ្តាលឱ្យអាការៈជំងឺកាន់តែធ្ងន់ធ្ងរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]