ថៃ៖ កាលពីម្សិលមិញ ពិធីបុណ្យស.ពរបស់ Tangmo ត្រូវបានរៀបចំធ្វើឡើងដោយទិដ្ឋភាពយ៉ាងសោកសង្រែងខ្លាំងមែនទែន ដោយមានវត្តមានសំណាក់ក្រុមគ្រួសារនិងមិត្តភក្ដិល្អៗមកចូលរួមគោរពវិញ្ញាណក្ខន្ធទាំងទឹកមុខក្រៀមក្រំស្ទើរគ្រប់ៗគ្នា។

ជាមួយគ្នានេះដែរ នៅពេលដែលពិធីកំពុងចាប់ផ្ដើមជាបន្តបន្ទាប់ យើងឃើញតារាស្រី Aum Patcharapa និងអ្នកជិតស្និទ្ធប៉ុន្មាននាក់ទៀតកំពុងបបួលគ្នាថតរូបជុំៗគ្នា ដោយក្នុងនោះ ក៏មានវត្តមាន Bird ដែលជាសង្សាររបស់ Tangmo ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែអ្វីដែលធ្វើឲ្យគ្រប់គ្នាឃើញវីដេអូមួយនោះហើយរំជួលចិត្ត គឺពេលនោះ Bird ព្យាយាមប្រកែកមិនព្រមមកអង្គុយលើកៅអីស្មើនឹង Aum និងអ្នកផ្សេងទៀតទេ ព្រោះគិតថាពួកគេទាំងនោះសុទ្ធតែជាតារាល្បីៗ ឯខ្លួនត្រឹមជាបុរសសាមញ្ញម្នាក់ ទើប Bird ធ្វើជាឬកពារំកិលដើរថយចេញទៅអង្គុយផ្ទាល់ឥដ្ឋវិញ។ តែក្នុងពេលនោះ តារាស្រី Aum ក៏បានចាប់ដៃហៅឲ្យរូបលោកមកអង្គុយលើកៅអីជាមួយនាងវិញ ទើប Bird ព្រមមកអង្គុយក្បែរគេឯងដូចធម្មតា៕

ទស្សនាវីដេអូខាងក្រោម៖

វីដេអូពី៖ Thai Star - Cambodia Fanclub

Bird សង្សារ Tangmo
រូបភាពក្នុងពិធីបុណ្យ
រូបភាពក្នុងពិធីបុណ្យ
រូបភាពក្នុងពិធីបុណ្យ
វីដេអូសង្សារ Tangmo និង Aum

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]