ប៉ោយប៉ែត៖​ សេវេន អ៊ីឡេវេន (7-Eleven) សាខាដំបូងនៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា បានបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពី លោក​ឈុំរម ចេនឆ័យ នាយកគ្រប់គ្រងក្រុមហ៊ុន ស៊ីភី អល(ខេមបូឌា) ឯ.ក និងលោកជំទាវ ភូ ឈារីនណា អ្នករួមធុរកិច្ចហាង សេវេន អ៊ីឡេវេន ជនជាតិកម្ពុជារូបដំបូង ដែលជាកូនស្រី របស់ ឯកឧត្តម ឧកញ៉ា កុក អាន នៅថ្ងៃសុក្រ ទី ១១ ខែមីនា ឆ្នាំ២០២២ កន្លងទៅ ដែលមានទីតាំងស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សេវេន អ៊ីឡេវេន (7-Eleven)​ ក្រុងប៉ោយប៉ែត
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ឈុំរម ចេនឆ័យ នាយកគ្រប់គ្រងក្រុមហ៊ុន ស៊ីភី អល (ខេមបូឌា) ឯ.ក​ ដែលជាបុត្រសម្ព័ន្ធមិនផ្ទាល់មួយ នៃក្រុមហ៊ុន ស៊ីភី អល ចំកាត់ បានថ្លែងបញ្ជាក់ថា៖

សេវេន អ៊ីឡេវេន (7-Eleven)​ ក្រុងប៉ោយប៉ែត
សេវេន អ៊ីឡេវេន (7-Eleven)​ ក្រុងប៉ោយប៉ែត

ចំណុចលេចធ្លោនៃសាខានេះ ក្រៅពីមានទំហំធំទូលាយដល់ទៅ ២៦២ ម៉ែត្រការេ តួអគារក៏ស្រស់ឆើត គួរទាក់ភ្នែក ដែលក្នុងថ្ងៃបើកដំណើរការដំបូង មានកម្មវិធីឱ្យចូលរួមសកម្មភាព និងប្រូម៉ូសិនពិសេសផ្សេងៗ ជាច្រើន ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយ ទទួលស្វាគមន៍អតិថិជនដែលអញ្ជើញចូលមកប្រើប្រាស់សេវាកម្ម ដូចជា ការចែកជូនផលិតផលសាកល្បង ការចូលរួមលេងហ្គេមកម្សាន្តឈ្នះរង្វាន់ ដែលបានទទួលការចាប់អារម្មណ៍ ពីសំណាក់អតិថិជនដែលអញ្ជើញចូលមកទស្សនា និងប្រើប្រាស់សេវាកម្មជាបន្តបន្ទាប់ ។

សេវេន អ៊ីឡេវេន (7-Eleven)​ ក្រុងប៉ោយប៉ែត
សេវេន អ៊ីឡេវេន (7-Eleven)​ ក្រុងប៉ោយប៉ែត
សេវេន អ៊ីឡេវេន (7-Eleven)​ ក្រុងប៉ោយប៉ែត

ក្រុមហ៊ុន ស៊ីភី អល (ខេមបូឌា) ឯ.ក បានចុះកិច្ចព្រមព្រៀងធ្វើអាជីវកម្មផ្តាច់មុខ ដើម្បីប្រតិបត្តិការហាងលក់ទំនិញ សេវេន អ៊ីឡេវេន (7-Eleven) នៅកម្ពុជា ជាមួយក្រុមហ៊ុន 7-Eleven Inc ដែលក្នុងកិច្ចព្រមព្រមព្រៀងនោះ ស៊ីភី អល (ខេមបូឌា) ឯ.ក បានទទួលការផ្តល់សិទ្ធិនៃការចែកចាយហ្វ្រេនឆាយ ក្នុងការបង្កើត និងដំណើរការនៃ ហាង សេវេន អ៊ីឡេវេន (7-Eleven) នៅកម្ពុជា រយៈពេល៣០ ឆ្នាំ ដែលភាគីនីមួយៗអាចនឹងបន្តកិច្ចព្រមព្រៀង រយៈពេល ២០ ឆ្នាំ ចំនួន ២ដង បន្ថែមទៀតផងដែរ ។ 

សេវេន អ៊ីឡេវេន (7-Eleven)​ ក្រុងប៉ោយប៉ែត
សេវេន អ៊ីឡេវេន (7-Eleven)​ ក្រុងប៉ោយប៉ែត
សេវេន អ៊ីឡេវេន (7-Eleven)​ ក្រុងប៉ោយប៉ែត
សេវេន អ៊ីឡេវេន (7-Eleven)​ ក្រុងប៉ោយប៉ែត

បច្ចុប្បន្ននេះ មានហាង សេវេន អ៊ីឡេវេន (7-Elven) សរុបចំនួន ៧ សាខា ដែលសាខាដំបូង សេវេន អ៊ីឡេវេន ជ្រោយចង្វារ បានបើកបម្រើសេវាកម្មនាខែ សីហា ឆ្នាំ២០២១ ខណៈដែលសាខា ៦សាខាដទៃទៀត គឺ សេវេន អ៊ីឡេវេន ភីធីធីព្រែកព្នៅ, សេវេន អ៊ីឡេវេន ភីធីធីព្រៃកី, សេវេន អ៊ីឡេវេន ភីធីធីច្បារអំពៅ, សេវេន អ៊ីឡេវេន ភីធីធីផ្សារតូច, សេវេន អ៊ីឡេវេន សកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ មុនីវង្ស និង សេវេន អ៊ីឡេវេន ស៊ីសេនម៉ល ប៉ោយប៉ែត ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]