ថៃ៖ អាចនិយាយបានថា កំពូលតារាសម្ដែងលំដាប់ជួរមុខរបស់ប្រទេសថៃ Aom Phiyada ថ្វីត្បិតតែបានប្រឡូកក្នុងវិស័យភាពយន្តច្រើនឆ្នាំពិតមែន ប៉ុន្តែប្រជាប្រិយភាពរបស់នាងទទួលបានការគាំទ្រច្រើនដដែលពីសំណាក់អ្នកគាំទ្រ ព្រោះតែសមត្ថភាពសម្ដែងដ៏ប៉ិនប្រសប់ ពិសេសគឺសម្រស់ដ៏ស្រស់ស្អាតមិនចាស់តាមអាយុផ្ទាល់តែម្ដង។

ជាក់ស្ដែង បើយើងក្រឡេកមកមើលរូបភាពថ្មីៗដែលនាងទើបតែបានបង្ហោះមួយរយៈចុងក្រោយនេះ យើងឃើញថាសម្រស់របស់ Aom នៅតែផូរផង់ស្អាតដដែល ដោយលើផ្ទៃមុខរបស់នាង ហាក់មិនមានសូម្បីតែស្នាម ឬភាពជ្រីវជ្រួញសូម្បីតែបន្តិច ខណៈសព្វថ្ងៃនេះ នាងមានវ័យកាន់តែជ្រេឈានចូល ៤៦ឆ្នាំទៅហើយក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ រាល់ពេលដែលរូបភាពរបស់តារាស្រីជើងចាស់រូបនេះ ត្រូវបានបង្ហោះលើបណ្ដាញសង្គម គ្រប់គ្នាឃើញហើយតែងតែសរសើរមិនដាច់ពីមាត់ ហើយក៏មានអ្នកខ្លះមានក្ដីប្រាថ្នាពេលចាស់ទៅសុំឲ្យមានសម្រស់ស្អាតបែបនេះដូចនាងថែមទៀតផង៕

ទស្សនារូបភាពខាងក្រោម៖

Aom Phiyada
Aom Phiyada
Aom Phiyada
Aom Phiyada
Aom Phiyada
Aom Phiyada

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]